Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​ចូលរួម​ខួប​៥០​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះមហាក្សត្រ​ប្រ៊ុយណេ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៧​ខែតុលា​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បាន​ចូលរួម​នៅក្នុង​ខួប​៥០​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះមហាក្សត្រ​ប្រ៊ុយណេ ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ (SULTAN HAJI HASSANAL BOLKIAH) នៅ​ព្រះ​បរម​រាជ​រាំង កាលពី​យប់មិញ​។ មាន​ព្រះមហាក្សត្រ​ជាច្រើន​ប្រទេស រួមទាំង​ប្រមុខរដ្ឋ មន្ត្រី​តំណាង​ប្រទេស​នានា និង​ឥស្សរជន​សំខាន់ៗ​ជាច្រើនរូប​បាន​ចូលរួម​នៅក្នុង​ពិធី​ដ៏​អធិក​អធម្ម​នេះ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ខ្ញុំ​ក៏បាន​ចូល​ក្រាបបង្គំ​គាល់​និង​ពិភាក្សា​ការងារ​ជាមួយ​ព្រះមហាក្សត្រ Brunei និង​ជួប​ប្រាស្រ័យ​ជាមួយ​ប្រមុខរដ្ឋ រដ្ឋាភិបាល​មួយចំនួនទៀត ដើម្បី​រិត​ចំណងមិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិ​ការអោយ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​ខួប​លើក​ទី​៥០​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​ប្រ៊ុយណេ ( Brunei)

​នៅ​រាត្រី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​លៀង​សាយភោជន៍​រំលឹក​ខួប​លើក​ទី​៥០ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះមហាក្សត្រ​ប្រ៊ុយណេ ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ (SULTAN HAJI HASSANAL BOLKIAH) នៅ​ព្រះ​បរម​រាជ​រាំង នៃ​ប្រទេស​ប្រ៊ុយណេ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ (SULTAN HAJI HASSANAL BOLKIAH) និង​បណ្តា​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត​។ ព្រះរាជ​ពិធី​នេះ ក្រៅពី​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​ប្រមុខ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ចូលរួម​ផងដែរ​។ ការអញ្ជើញ​ចូលរួម​របស់ សម្តេច​តេ​ជោ នៅក្នុង​ពិធី​ខួប​៥០​ឆ្នាំនេះ គឺ​បាន​ពង្រឹង​មិត្តភាព និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នៃ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​រឹង​ម៉ាំ​ថែមទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​វិលត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ តាម​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃស្អែក​នេះ​៕​ ដោយ​៖​កូ​ឡាប​

×