Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់បែក​រកឃើញ​នៅ​កម្ពុជា​ពិតជា អាវុធ​គីមី​

​ភ្នំពេញ​៖ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែង​នៅ​ថ្ងៃទី​៧​តុលា​នេះ​ថា អ្វី​ទៅ​ដែល​ហៅថា​អាវុធ​គីមី​? តើ​គ្រាប់បែក​រកឃើញ​នៅ​កម្ពុជា​ពិតជា អាវុធ​គីមី​មែនឬ​? ហើយ​រដ្ឋ​ភាគី​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​នៃ​អាវុធ​គីមី​ត្រូវធ្វើ​អ្វីខ្លះ​?

​លោក​បន្តថា ផ្អែក​តាម​និយមន័យ​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​”​ការហាមឃាត់​ការអភិវឌ្ឍន៍ ការផលិត ការរក្សា​ទុក និង​ការប្រើប្រាស់​អាវុធ​គីមី និង​ការ​បំផ្លាញចោល​អាវុធ​គីមី ” គឺ​គ្រាប់បែក​គីមី​ដែលជា​សំណល់​ពី​សង្គ្រាម ដែល​កម្ពុជា​រកឃើញ​និង​ប្រជាជន​កម្ពុជា​រងគ្រោះ​នោះ គឺជា​”​អាវុធ​គីមី​” យ៉ាងពិត​ប្រាកដ​មែន​!!​។​

​ផ្អែក​តាម​និយមន័យ​នៃ​អាវុធ​គីមី​ចែង​ត្រង់​មាត្រា​II នៃ​អនុសញ្ញា​បាន​កំណត់ថា​៖ អាវុធ​គីមី​មានន័យ​ដូច​ក្រោម​ទោះបី​រួមគ្នា​ឬ​មិន​រួមគ្នា​ក៏ដោយ​៖ “Chemical Weapons” means the following, together or separately: 1 (a). សារធាតុ​គីមី​ពុល​និង​បង្គុំ​សារធាតុ​របស់​វា​គ្រប់​ប្រភេទ​និង​ចំនួន​ដែល​ត្រូវ​ប្រើប្រាស់​ជា​អាវុធ លើកលែងតែ​សារធាតុ​គីមី​យកទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ដែល​មិន​ហាមឃាត់​មានចែង​ក្នុង​អនុសញ្ញា​នេះ​។ 1 (b). រាល់​គ្រាប់​អាវុធ​និង​ឧបករណ៍​ដែល​ត្រូវបង្កើត​ឡើង​មាន​គោលដៅ​ច្បាស់លាស់​ដើម្បី​បង្ក​ឱយស្លាប់ ឬ​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ដោយមាន​សមាសភាគ​ពុល​នៃ​សារធាតុ​គីមី​ពុល​ទាំងនោះ​ដូច​មានចែង​នៅ​1(a) ហើយ​ត្រូវបាន​យកទៅ​ប្រើប្រាស់​ជា​អាវុធ​និង​ជា​ឧបករណ៍​។ 1 (c). បរិក្ខា​អ្វី​ក៏ដោយ​ដែល​ត្រូវបាន​បង្កើតឡើង​សំរាប់​ប្រើប្រាស់​ដោយផ្ទាល់​ទាក់ទង​ជាមួយ​ការប្រើប្រាស់​គ្រាប់​អាវុធ​និង​ឧបករណ៍​ដូច​មានចែង​នៅក្នុង​កថាខណ្ឌ ។

​លោក​ហេង រតនា បាន​បញ្ជាក់ថា “​ដូចនេះ​កម្ពុជា​មានកា​ត្វ​កិច្ច​ក្នុងនាម​ជា​រដ្ឋ​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​អាវុធ​គីមី​នេះ ត្រូវតែ​ប្រកាស​ពី​ផលប៉ះពាល់​នេះ​អាវុធ​គីមី​នេះ​! តើ​ការប្រកាស​យ៉ាងម៉េចៗ​នោះ ក្នុង​អនុសញ្ញា​មានចែង​ច្បាស់លាស់​ណាស់​”៕​ ​ដោយ​៖​កូ​ឡាប​

×