Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​បារាំង Macron អំពាវនាវ​ឲ្យទទួល​ស្គាល់​នំប៉័ង​បារាំង​ជា​កេរ​មរតក​របស់ UNESCO

ប្រធានាធិបតី​បារាំង បាន​អំពាវនាវ​ឲ្យ UNESCO ទទួលស្គាល់​នំប៉័ង​បារាំង​ជា​កេរ​មរតក​វប្បធម៌​របស់ UNESCO ក្រោយពេល​ដែល​នំ Pizza ល្បីល្បាញ​របស់​អ៊ីតាលី​មាន​កិត្តិយស​ត្រូវបាន​អង្គការ​នេះ​ទទួលស្គាល់​ពី​ចុង​ឆ្នាំ​កន្លងមក​។​

​តាម BBC សម្ព័ន្ធ​សមាគម​ធ្វើ​នំ​បារាំង កំពុង​ដំណើរការ​បញ្ជូន​ឯកសា​ទៅ​កាន់ UNESCO សំដៅ​ឲ្យ​អង្គការ​នេះ​ទទួលស្គាល់​ជា​មរតក​វប្បធម៌​ពិភពលោក​។ យុទ្ធនាការ​នេះ ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រធានាធិបតី​បារាំង Macron ។ លោក Macron លើកឡើងថា ពិភពលោក​ទាំងមូល​ហាក់ដូចជា “​ច្រណែន​” នឹង​ប្រទេស​បារាំង ដែល​ជា​ម្ចាស់​របស់​ប្រភេទ​នំប៉័ង​វែង​ដ៏​ល្បីល្បាញ​នោះ​។​

​ចំពោះ​ជនជាតិ​បារាំង នំប៉័ង​ត្រូវបាន​ចាត់ទុកជា​ស្នាដៃ​សិល្បៈ​មួយ​។ ភាព​ខុសប្លែកគ្នា​ពី​នំ baguette នឹង​ពិភពលោក ពុំ​ត្រឹម​ស្ថិតនៅ​លើ​ឈ្មោះ​ហៅ​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​អាស្រ័យ​លើ​រូបមន្ត​ផលិត និង​វត្ថុធាតុដើម​។ លោក Macron ចែករំលែក​ក្នុង​កម្មវិធី​វិទ្យុ​ថា ភាព​ឆ្នើម និង​បច្ចេកទេស​ព្រមទាំង​ភាព​ប៉ិនប្រសប់ ក្នុង​ការផលិត​នំប៉័ង​បារាំង ចាំបាច់​ត្រូវតែ​ថែរក្សា ហេតុនេះ​វា​គប្បី​ត្រូវបាន​ទទួលស្គាល់​ជា​មរតក​មនុស្សជាតិ​។​

​ផលិតករ​នំប៉័ង​បារាំង ក៏​បាន​បន្លឺសំឡេង​លើ​បរិមាណ​លើ​ទីផ្សារ តាម​មណ្ឌល​ពាណិជ្ជកម្ម​នានា កំពុងតែ​បំផ្លាញ​តម្លៃ​វប្បធម៌​អាហារ និង​នំប៉័ង​របស់​បារាំង​។​

​ចាប់ពី​ឆ្នាំ ១៩៩៣​មក បារាំង​បាន​ប្រកាស​ក្រិត​ច្បាប់​ការពារ​លើ​នំប៉័ង baguette ប្រពៃណី​។ វា​អនុញ្ញាតឲ្យ​ប្រើ​វត្ថុធាតុដើ​ម ៤​គឺ​៖ ម្សៅ​មី មេ និង​អំបិល ព្រមទាំង​ទឹក​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​អាស្រ័យ​លើ​សង្វាក់​ផលិត ដែល​ចែង​ក្នុង​ឧបសម្ព័ន្ធ​មួយ​។​

​ក្រៅពី​នំ Pizza របស់​អ៊ីតាលី នោះ​មុខ​អាហារ និង​វិញ្ញាសារ​សិល្បៈ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​កេរ​មរតក​វប្បធម៌​របស់ UNESCO នៅ​មាន​វិញ្ញាសារ Yoga របស់​ឥណ្ឌា ចង្វា​ក់រាំ Flamenco របស់អេ​ស្ប៉ាញ ចម្រៀង Opera របស់​ទី​បេត៍ (​ចិន​) វប្បធម៌​ប៊ីយ៉ា (​ប៊ែល​ហ្សិ​ក​) និង​នំខ្ញី របស់​ក្រូ​អាត​៕ អាទិត្យ​

×