ជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់ច្បាស់ជាងគេគឺពីរប្រភេទ ដោយប្រភេទទី១ មានន័យថារាងកាយមិនអាចផលិតអាំងស៊ុយលីនបាន ខណៈពេលដែលប្រភេទទី២ គឺអាំងស៊ុយលីនត្រូវបានផលិតគ្រប់ហើយតែប្រើមិនកើត។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះរោគសញ្ញារបស់ជំងឺនេះប្រហែលជាមិនបានបង្ហាញឲ្យដឹងច្បាស់លាស់នោះទេ ទាល់តែចេញជាផលវិបាកហើយទើបចេញជាអាការៈដែលត្រូវបារម្ភ។
ចាប់តាំងពីជំងឺទឹកនោមផ្អែមត្រូវការស៊ីពេលច្រើនមក ការដែលរកឃើញជំងឺនេះបានលឿន វានឹងផ្តល់ឱកាសនៃការបង្ការការខូចខាតសរីរាង្គក្នុងខ្លួន និងផលវិបាកបានកាន់តែច្រើន។ ដូច្នេះ ខាងក្រោមនេះគឺជាអាការៈព្រមានជំងឺទឹកនោមផ្អែមមួយចំនួន ដែលអ្នកគួរតែទៅជួបពេទ្យឲ្យបានលឿនដើម្បីសុំការប្រឹក្សា និងព្យាបាល។
អាការៈរួមរបស់ជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២
— ស្រេកទឹកជាប់ និងស្ងួតមាត់ទោះបីជាអាកាសធាតុមិនក្តៅ ឬមិនធ្វើការងារធ្ងន់ក៏ដោយ
— នោមញឹកដោយមិនបានញ៉ាំទឹកច្រើន
— ស្រកទម្ងន់ដោយមិនដឹងខ្លួនទោះបីជាមិនបានតមអាហារ ឬមិនញ៉ាំអាហារក៏ដោយ
– ឃ្លានខ្លាំង និងមិនមានអារម្មណ៍ថាឆ្អែតសោះក្រោយពីញ៉ាំច្រើនរួច
— អស់កម្លាំង និងខ្សោយទោះបីជាញ៉ាំអាហារច្រើនហើយក៏ដោយ
– មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន និងចង្អោ
— ស្ពឹក ឬមានអារម្មណ៍ឈឺឈៀបៗនៅបាតដៃ និងប្រអប់ជើង
– ដកដង្ហើមធំក្លិនផ្អែមៗ
អាការៈដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២
— ភ្នែកស្រាប់តែស្រវាំងភ្លាមៗ ដែលម្តងកើតម្តងបាត់ និងគ្មានកត្តាខាងក្រៅចូលរួមសោះ
– ស្បែកទៅជាខ្មៅជាពិសេសតំបន់ក ឃ្លៀក និងគ្រលៀន
-- របួស ឬកន្លែងជាំស្បែកក្រជា
– រមាស់ស្បែកនៅជុំវិញទ្វារមាស ឬគ្រលៀន
— ឧស្សាហ៍មានការបង្ករោគដោយមេរោគផ្សិត និងនោមញឹក
— លិង្គមិនអាចឡើងរឹង
— ធាត់ជ្រុល៕
អត្ថបទ៖ health