សន្និសីទកាសែត គឺជាបទដ្ឋានមួយ នៅពេលអ្នកស្ថិតក្នុងនយោបាយ ។ ទោះយ៉ាងណា វាដំណើការទៅ ដោយពុំនិយាយថា ប្រសិនអ្នកជានាយករដ្ឋមន្ត្រីនៃប្រទេសនោះឡើយ, វាជារឿងធម្មតា ដើម្បីបង្ហាញខ្លួនឯងយ៉ាងច្បាស់ ដែលអ្នកដឹងថាជា…អ្នកជំនាញម្នាក់ ។ ប៉ុន្តែ វាជារឿងដ៏ចម្លែក និងគួរឲ្យហួសចិត្ត នៅពេលនាយករដ្ឋមន្ត្រីម្នាក់ សម្រេចចិត្តចាកចេញពីការសម្ភាសន៍ ដោយដាក់ជំនួសជាមួយ… ក្រដាសកាតុងរូបសំណាកខ្លួនឯងបែបនេះ ។
ជាក់ស្តែង សកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅពេលដែលនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha បានធ្វើវារួចស្រេចទៅហើយ ។
នៅក្នុងឃ្លីបខ្លីមួយដែលបានកំពុងរីករាល បានបង្ហាញឲ្យឃើញនាយករដ្ឋមន្ត្រីថៃរូបនេះ បានបញ្ចប់ការជួបប្រជុំជាមួយក្រុមសមាជិកសារព័ត៌មាន នៅខាងក្រៅវិមានរដ្ឋាភិបាល នៅក្នុងទីក្រុងបាងកក ដោយប្រាប់ពួកគេថា «ប្រសិនបើអស់លោកចង់សួរនូវសំណួរណាមួយ អំពីនយោបាយ ឬ ជម្លោះ សូមអញ្ជើញសួរបុរសម្នាក់នេះទៅ» មុនពេលដាក់ក្រដាសកាតុងនៃរូបមួយជំហរខ្លួនរបស់គាត់ នៅពីមុខម៉ាក្រូហ្វូន ។ គាត់បន្ទាប់មក បានដើរចេញ និងគ្រវីដៃទៅកាន់ក្រុមអ្នកសារព័ត៌មាន ។
ជាក់ស្តែង ក្រដាសកាតុងត្រូវបានកាត់របស់នាយករដ្ឋមន្ត្រី Prayuth ជាមួយរូបថតដៃ «កាន់រាក់ទាក់» នឹងត្រូវបានប្រើប្រាស់សម្រាប់ទិវាកុមារ នាពេលខាងមុខនេះ ។
គួរបញ្ជាក់ថា លោក Prayuth គឺបានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ចាប់តាំងពីឆ្នាំ ២០១៤ មកម្លេះ ។ ពិតណាស់ គេបានឃើញមានការលេងសើចតិចតួច ដែលគាត់បានធ្វើឡើងម្តងម្កាល សម្រាប់សកម្មភាពនយោបាយរបស់គាត់ ៕ ចន្ទី