នៅថ្ងៃទី ១០ ខែមករា បណ្តាញសង្គមចិន បានចែករំលែកតៗគ្នានូវខ្សែវីដែអូមួយ គួរឲ្យញាក់សាច់ខណៈពេលស្ត្រីម្នាក់ បានត្រួតពិនិត្យជញ្ជាំងផ្ទះមួយ ហើយក្រោយមកបានរកឃើញ ចំនួនលុយដ៏ច្រើនមួយនៅពីខាងក្នុង។ មនុស្សមួយចំនួននិយាយតគ្នាថា វាជាផ្ទះឯកជនរបស់បុរសម្នាក់រស់នៅ Harbin ។
ចំនួនលុយនៅក្រោយជញ្ជាំងធ្វើឲ្យស្រវាំងភ្នែក។
ប៉ុន្មានថ្ងៃក្រោយមករដ្ឋអំណាចនៃទីក្រុង Tungyuan ខេត្ត Jilin ប្រកាសថា ខ្សែវីដេអូនេះ បានថតនៅក្នុងខេត្តរបស់ខ្លួន។ ព័ត៌មានពី QQ ជញ្ជាំងដែលត្រូវបានវាយទម្លុះនោះជារបស់ក្រុមហ៊ុនផលិតជីមួយនៅក្នុងតំបន់។ ក្រុមហ៊ុននេះមានតម្រុយរកស៊ីឆបោកកេងបន្លំ នឹងត្រូវបានស្ថាប័នប៉ូលិសធ្វើកំណត់ហេតុនឹងកំពុងប្រឈមនឹងបទព្រហ្មទណ្ឌ។
មនុស្ស៤នាក់ដែលពាក់ព័ន្ធដល់ករណីល្មើសធ្ងន់ធ្ងរនេះ ត្រូវបានចាប់ខ្លួន។ ប្រភពព័ត៌មានឲ្យដឹងបន្ថែមថា ក្នុងអំឡុងពេលដ៏វែងដែលពួកគេផលិតជីគុណភាពទាប នាំឲ្យក្រុមហ៊ុននេះសន្សំបានទឹកប្រាក់ ៦៤០០លានយាន់ ប្រមាណជិត (១០០លានដុល្លារ) ហើយបានលាក់នៅក្នុងជញ្ជាំងនាស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។ ខណៈពេលដែលប៉ូលិសសម្រុកចូលហើយកំពុងធ្វើការត្រួតពិនិត្យបញ្ជី លិខិតស្នាម គេសង្កេតឃើញមានជញ្ជាំងគួរឲ្យមន្ទិលសង្ស័យ រួចក៏ធ្វើការវាយទម្លុះ។ អ្វីៗដែលស្ថិតនៅពីមុខគេគឺពិតជាស្មានពុំដល់។ ក្រដាសប្រាក់ប្រភេទ ១០០យាន់ និង៥០យាន់ បានគរជាគំនរដល់ដំបូលអាគារ ហើយការរាប់លុយក៏ត្រូវចំណាយពេលអស់ជាងមួយថ្ងៃឯណោះ៕ ដោយ ៖ ចន្ទ្រា