Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​ធ្វើ​អេកូ​ពោះ សុខៗ​ស្រាប់តែ​ទារក​ក្នុង​ផ្ទៃ ងាក​ក្បាល​បែរមក​ម្តាយ​ឪពុក ហើយ​ថែមទាំង​លើកដៃ​គ្រវី​… ស្វាគមន៍​! (​មាន​វីដេអូ​)

​ប្តី​ប្រពន្ធ​នៅ​អង់គ្លេស ២​រូប បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ហេតុការណ៍​កម្រ​មាន​មួយ ខណៈពេល​ទារក​ក្នុង​ផ្ទៃ​ស្ត្រី​ជា​ម្តាយ ស្រាប់តែ​ងាក​សម្លឹង​កាមេរ៉ា រួច​ថែមទាំង​លើកដៃ​គ្រវី​…!​។​

Stuart Barrett និង​ភរិយា Lucy Bearley មាន​ផ្ទៃពោះ​នៅ​សប្តាហ៍​ទី ២៨ ពួកគេ​រស់នៅ Berkshire ហើយ​ថ្មីៗ​នេះ​ពិតជា​ជួបប្រទះ​រឿង “​ស្លុត​អារម្មណ៍​” មួយ ខណៈពេល​ទៅ​ធ្វើ​អេកូ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​។​

Lucy និយាយ​ប្រាប់​ថា ៖ “​ខ្ញុំ​កំពុង​ដេក​ផ្អៀង ហេតុ​នេះ​ពិបាក​មើល​ឃើញ​រូប​ភាពច្បាស់​។ ប៉ុន្តែ Stuart ស្រាប់​ផ្ទុះ​សំឡេង​ថា មើល​ហ្ន៎ កូន​កំពុង​គ្រវី​ដៃ ហើយ​ក៏​សុំ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​សារ​ឡើងវិញ ខណៈពេល​នោះ​។ សំណាង​ល្អ​ដែល Clip នេះ​ត្រូវបាន​រក្សា​ទុក​។ យើងខ្ញុំ​ពុំ​ត្រឹម​ឃើញ​វា​គ្រវី​ដៃ​ទេ ថែម​ទាំង​ងាក​ក្បាល​មក​មើល​ពួក​យើង​ទៀត​”​។​

Lucy ពោល​បន្តថា ៖ “​អ្នកបច្ចេកទេស​អេកូ និយាយថា នាង​ពុំ​ធ្លាប់​ប្រទះ​ទិដ្ឋភាព​បែប​នេះ​ម្តង​ណា​ឡើយ ហើយ​ពួក​យើង​បាន​យក​វា ទៅ​សួរ​ឆ្មប ពួកគេ​ក៏​ប្រាប់​ដូច​គ្នា​ថា វា​ជា​រឿង​ចម្លែក​។​

​តាម Stuart ជា​ស្វាមី​វិញ​នោះ ក្រោយ​ពេល​ពួកគេ​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម​ពិតជា​មាន​រឿង​ច្រើន ខ្លះ​សរសេរថា ទារក​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់ ខណៈ​ពេល​អ្នក​ខ្លះ​ថា ៖ ចម្លែក​ជ្រុល​! អ្នក​ទាំង​២ គប្បី​រក​គ្រូ​ដើម្បី​បណ្តាញ​ឧបទ្រព​ចង្រៃ​ពេល​កូន​នេះ​កើត​ចេញ​មក​!​។​

​ប្រិយមិត្ត​ទស្សនា Clip ហើយ​តាម​នោះ យោបល់​២ ខាងលើ​នេះ​មួយណា​ត្រឹមត្រូវ​!?​។ អាទិត្យ​

×