រាងកាយមនុស្សយើងវិញផ្សំឡើងដោយជាតិទឹកប្រហែល ៦០ភាគរយដែរ ហើយប្រហែលជា ៩០ភាករយនៃទម្ងន់ខ្លួនយើងគឺចេញពីទឹកតែម្តង។ ដូច្នេះហើយទឹកពិតជាសំខាន់ណាស់សម្រាប់រាងកាយ ហើយការរស់នៅដោយគ្មានទឹកញ៉ាំពិតជាពិបាកនឹងទៅរួចណាស់ បើសិនជាកើតឡើងរយៈពេលយូរ។ យ៉ាងណាមិញ ចំនួនជាតិទឹកដែលរាងកាយត្រូវការ គឺអាស្រ័យទៅតាមកត្តាជាច្រើនដូចជា របៀបរស់នៅ អាយុ ភេទ និងផ្សេងទៀត។ ប៉ុន្តែការដែលញ៉ាំទឹកមិនគ្រប់គ្រាន់អាចបណ្តាលឲ្យមានផលវិបាកជាច្រើន ក្នុងរាងកាយមនុស្សយើង។ ដូច្នេះតើមានអ្វីកើតឡើងខ្លះទៅចំពោះរាងកាយយើងបើសិនជារាងកាយមិនមានជាតិទឹកគ្រប់គ្រាន់នោះ?
ខួរក្បាល
ខណៈពេលដែលមានទិន្នន័យតិចតួចថា ការខ្សោះជាតិទឹកអាចប៉ះពាល់ដល់ខួរក្បាលមនុស្សដែរ នៅពេលអ្នកខ្សោះជាតិទឹកក្នុងខ្លួន ដោយខួរក្បាលនឹងថយចុះជាតិទឹករបស់វា។ រឿងនេះនឹងបន្ថយមុខងារខួរក្បាល និងថាមពលរបស់កោសិកាខួរក្បាលបណ្តោះអាសន្ន។ ការខ្សោះជាតិទឹកក៏អាចប៉ះពាល់ដល់អារម្មណ៍ និងបន្ថយការយកចិត្តទុកដាក់ ការចងចាំ និងសកម្មភាពដែលរាងកាយត្រូវធ្វើតែម្តង។
តម្រងនោម
តម្រងនោមគឺជាសរីរាង្គដែលទទួលខុសត្រូវក្នុងការច្រោះជាតិពុល ចេញពីរាងកាយជាទម្រងទឹកនោម។ យើងដឹងហើយថា ទឹកនោមរងការប៉ះពាល់យ៉ាងគួរឲ្យកត់សម្កាល់ តាមរយៈការញ៉ាំទឹកតិចតួច។ នៅពេលអ្នកបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយមិនបានញ៉ាំទឹកទៀតនោះ កោសិកាក្នុងតម្រងនោមនឹងទាញជាតិទឹកពីរាងកាយវិញ។ ដូច្នេះរាងកាយនឹងផលិតទឹកនោមកាន់តែតិច តែជាតិពុលនឹងកើនឡើងក្នុងរាងកាយវិញ។
បេះដូង
ធាតុរាវទាំងអស់ដែលមានក្នុងរាងកាយត្រូវរងការប៉ះពាល់ ដល់ចំនួនជាតិទឹកដែលអ្នកញ៉ាំ ហើយឈាមរបស់យើងក៏មិនខុសគ្នាដែរ។ នៅពេលរាងកាយអ្នកខ្សោះជាតិទឹក ជាតិទឹកដែលមានក្នុងឈាមនឹងថយចុះ ដែលជាហេតុធ្វើឲ្យឈាមទៅខាប់ទៅៗ។ រឿងនេះនឹងផ្តល់ភាពពិបាកខ្លាំងដល់ប្រព័ន្ធបេះដូងសរសៃឈាម ក្នុងការច្របាច់ឈាមទៅសព្វរាងកាយ។ ការដែលមានសម្ពាធបន្ថែមទៅលើប្រព័ន្ធបេះដូងសរសៃឈាម នឹងធ្វើឲ្យចង្វាក់បេះដូងកើនឡើង ព្រមទាំងលើសសម្ពាធឈាមទៀត។ ការដែលលើសសម្ពាធឈាមយូរ នឹងធ្វើឲ្យកើតជំងឺបេះដូងជាច្រើនដូចជា គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលថែមទៀត។
ផ្សេងៗទៀតនៃរាងកាយ
ការដែលញ៉ាំទឹកមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ ដល់កោសិកាផ្សេងៗទៀតនៃរាងកាយដែរ។ កោសិកានឹងរួចស្វិត ហើយមិនអាចធ្វើការរបស់វាបានល្អឡើង។ ការខ្សោះជាតិទឹកក៏អាចប៉ះពាល់ទៅលើសមត្ថភាព របស់រាងកាយក្នុងការគ្រប់គ្រងសីតុណ្ហភាព និងបណ្តាលឲ្យក្តៅខ្លួនថែមទៀត៕
ប្រភព៖ health