វ៉ាក់សាំងកូរ៉ូណា Corona 19 បច្ចុប្បន្ននេះ កំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ហើយត្រូវបានគេដឹងថា បានចាប់ផ្តើមធ្វើតេស្តទៅលើសត្វ ។ ហើយវ៉ាក់សាំងនេះនឹងអាចរកបាននៅចុងឆ្នាំនេះផងដែរ ។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កាសែត Chosun IIbo បានរាយការណ៍ថា លោក Joseph Kim ប្រធានកក្រុមហ៊ុនជីវឧស្ម័នអាមេរិកអ៊ីណូ បានបញ្ចប់ការបង្កើតវ៉ាក់សាំងកូរ៉ូណា Corona 19 ហើយ ។
យោងតាមរបាយការណ៍ លោក Joseph Kim បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា លោកបានបង្កើតវ៉ាក់សាំង DNA រួចហើយ ដើម្បីការពារប្រឆាំងនឹងការឆ្លងវីរុសថ្មីនេះ ដែលមានប្រភពចេញពីទីក្រុង Wuhan ប្រទេសចិន។
លោកបានឲ្យដឹងថា៖ «យើងគ្រោងនឹងចាប់ផ្តើមការសាកល្បងព្យាបាលនៅសហរដ្ឋអាមេរិក នៅដើមខែមិថុនា បន្ទាប់ពីការធ្វើតេស្តទៅលើសត្វ» ។
សូមបញ្ជាក់ឲ្យដឹងផងដែរថា កាលពីមុន លោក Joesph បានបង្កើតវ៉ាក់សាំង MERS, វ៉ាក់សាំងវីរុស Zika និងវ៉ាក់សាំង Ebola ៕
ប្រែសម្រួលដោយ៖ លឹម ហុង (ប្រភព៖ kr.theepochtimes)