ម៉ើមយិនស៊ិន១ ស្រាប់តែចេញផ្កាពណ៌ខៀវស្រងាត់ ទោះបីជាវាត្រូវបានគេត្រាំទុកក្នុងស្រាអស់រយៈពេល៧ឆ្នាំ មកហើយក្តី។
កាលពីចុងឆ្នាំទៅម៉ិញ បុរសម្នាក់រស់នៅសានតុង ប្រទេសចិន បានភ្ញាក់ក្រញ៉ាង ព្រោះតែម៉ើមយិនស៊ិន ដែលគាត់ត្រាំក្នុងស្រាអស់កាល ៧ឆ្នាំមកហើយ ស្រាប់តែចេញផ្កាមួយកញ្ចុំខៀវស្រងាត់ ដ៏ចម្លែកភ្នែក។
តាមព័ត៌មានបានចុះផ្សាយលើ គេហទំព័រ Chinanews នោះម៉ើមយិនស៊ិនចេញផ្កាក្រោយត្រាំស្រា ៧ឆ្នាំនេះ មានប្រវែង ២១សង់ទីម៉ែត្រ វិជ្ជមាត្របំប្លែងធំជាងគេគឺ ៣,២សង់ទីម៉ែត្រ។ ម៉ើមយិនស៊ិននេះ ត្រូវគេត្រាំក្នុងស្រាប្រភេទ ៦០ដឺក្រេ ក្នុងរយៈពេល ៧ឆ្នាំ។
មូលហេតុនៃបាតុភូតចម្លែកនេះត្រូវបានបកស្រាយថា “អាចមុនពេលត្រាំស្រា ម៉ើមយិនស៊ិននេះ ហាលពុំបានត្រៀមជាហេតុនៅសេសសល់កោសិការស់។ ក្រៅពីនោះប្រហែលមកការបិទមាត់កែងពុំជិតល្អ ធ្វើឲ្យខ្យល់ចូលបាន។ ការគួបផ្សំរវាងពន្លឺ និងសីតុណ្ហភាព បានបង្កើតជាបរិស្ថានសមស្របមួយសម្រាប់កោសិកាទាំងនោះលូតលាស់ ទោះបីវាយឺតក្តី”។
ទោះយ៉ាងណា ការបកស្រាយបែបនេះ នៅពុំទាន់ពេញលេញ និងធ្វើឲ្យសាធារណៈមតិទទួលយកបាន។
ងាកមកម្ចាស់ស្រាវិញនោះ គាត់ពិតជាត្រូវ… ប៉ាន់នឹងស្រាថ្នាំយិនស៊ិន… ដុះពន្លកផ្កា៕ លីសា