ព្រះសីហនុះ អ្នកដំណើរប្រមាណជាង៦០នាក់បានគេចផុតពីគ្រោះថ្នាក់ទាំងអស់គ្នា ក្នុងហេតុការណ៍រថយន្តក្រុងក្រុមហ៊ុនរិទ្ធមុន្នី ក្រឡាប់ នៅផ្លូវជាតិលេខ៤ ខាងកើតជាប់របងវិទ្យាស្ថានរ៉ូលីងស្ទឹងច្រាល ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលាខេត្តព្រះសីហនុ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។
មន្ត្រីប៉ូលិសមូលដ្ឋានបានប្រាប់ថា អ្នកដំណើរមិនមានរបួសធ្ងន់ធ្ងរទេ ខ្លះរបួសស្រាលៗ ដូចជាពកក្បាល ប៉ះដៃប៉ះជើង ជាដើម។
ប្រភពដដែលបានបន្តរថា រថយន្តក្រុងនោះជាកម្មសិទ្ធក្រុមហ៊ុន រិទ្ធមុន្នី បានដឹកអ្នកដំណើរពីក្រុងព្រះសីហនុ ទៅទីក្រុងភ្នំពេញ
លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្តធំ១គ្រឿងទៀតវ៉ាជែងគ្នាប៉ះគ្នា ធ្វើឲ្យរថយន្តក្រុងនោះ រអិលធ្លាក់ទៅគ្រហុកចិញ្ចើមផ្លូវក្រឡាប់តែម្តង។
តែជាសំណាងល្អណាស់ពុំមានជនរងគ្រោះក្នុងហេតុការណ៍នោះទេ៕