អ្នកថតរូបអាជីព Ricardo Stuckert បានចំណាយពេល ៣ឆ្នាំ ដើម្បីកត់ត្រាតាមរយៈរូបភាព ពីជីវភាពរស់នៅរបស់កុលសម្ព័ន្ធ នាតំបន់ដាច់ស្រយាល១ នៅប្រទេសប្រេស៊ីល។
កុលសម្ព័ន្ធ Kamaiura មានគ្នាប្រមាណ ៥០០នាក់ រស់នៅតំបន់ Upper Xingu ជុំវិញបឹង Ipavu ជិតទន្លេ Kuluene ប្រេស៊ីល។
អ្នកថតរូបអាជីពរូបនេះ តែងទៅកាន់តំបន់ឆ្ងាយដាច់ស្រយាល នៅប្រេស៊ីលដើម្បី ផ្តិតទុករូបភាពរបស់ កុលសម្ព័ន្ធភាគខាងលិច។
សមាជិក នៃកុលសម្ព័ន្ធ Kamaiura រស់នៅស្ទើរតែ “ឯកោ” ដាច់ដោយឡែកពីពិភពលោកខាងក្រៅ។ ចំណូលចិត្តរបស់ពួកគេក៏ចម្លែកណាស់ ព្រោះនិយមនាំគ្នាលោតរាំលើមែកឈើ ឬមុជចុះក្នុងទឹក ។
បុរសម្នាក់ ក្នុងកុលសម្ព័ន្ធជិះសេះតាមបណ្តោយទន្លេ ពេលព្រះអាទិត្យរៀបលិច។
រូបភាពនេះ បង្ហាញឲ្យឃើញស្ត្រីក្នុងកុលសម្ព័ន្ធ Kamaiura កំពុងជ្រមុជទឹក ហែលក្រោមជ្រោះទឹកធ្លាក់ នៃឈូង Amazon។
ការហែលទឹកពិតជាពេញនិយម សម្រាប់សមាជិកកុលសម្ព័ន្ធនេះ។ ស្បៀងអាហាររបស់ពួកគេសំខាន់គឺ ត្រី បបរ ម្រេច និងចេក។
ចំនួនសមាជិកកុលសម្ព័ន្ធនេះ ធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្រោយររោគរាតត្បាតនាអំឡុងឆ្នាំ ១៩៥០។ រហូតទល់ឆ្នាំ ១៩៦១ អាជ្ញាធរបានបង្កើតតំបន់អភិរក្សជុំវិញទីស្ថានរស់នៅរបស់ កុលសម្ព័ន្ធ Kamaiura នេះ៕ អាទិត្យ