Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ថ្ងៃទី​១២ ខែតុលា បើក​យុទ្ធនា​ការបញ្ជាក់​អត្តសញ្ញាណ​ជូន​ពលករ​កម្ពុជា​នៅ​ថៃ​

ភ្នំពេញៈ ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បានចេញ​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧​ថា គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ នឹង​បើក​យុទ្ធនាការ​បញ្ជាក់​អត្តសញ្ញាណ ជូន​ពលករ​កម្ពុជា ចាប់ពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​។​
​ការបញ្ជាក់​អត្តសញ្ញាណ គឺ​ដើម្បី​ឲ្យ​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ទទួលបាន​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស (TD) និង​ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស (OCWC)​។​


​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ថៃ កាលពី​ថ្ងៃទី​០៦ ខែតុលា បាន​ឲ្យ​ដឹងថា យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដដែល​កំពុងស្នាក់នៅ​នឹងធ្វើ​ការ​នៅ​ប្រទេស​ថៃ ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ថៃ សូម​ជូនដំណឹង​ដល់​ពលករ​ទាំងអស់​ជ្រាបថា គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដដែល​កំពុងស្នាក់នៅ​នឹងធ្វើ​ការ​នៅ​ប្រទេស​ថៃ នឹងធ្វើ​យុទ្ធនា​ការបញ្ជាក់​អត្តសញ្ញាណ​ជូន​បងប្អូន​ពលករ​ក​ម្ពុ​ជា ដើម្បី​ទទួលបាន​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស (TD) និង​ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស (OCWC) ចាប់ពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ តទៅ ដែលមាន​ព័​ត៍​មាន​ដូចខាងក្រោម​៖ (​សូម​អាន​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ថៃ​) ។​​ដោយៈ មុនីរាជ​

×