Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់ ពេល​ទៅ​ព្យាបាល​របួស ចៃដន្យ​ជួប​វេជ្ជបណ្ឌិត​ដែល​ពិនិត្យ​របួស​នាង គឺជា​ជន​ដែល​បាន​វាយតប់​នាង​កាលពី​យប់​នៅ​ក្លឹប​រាត្រី (​មាន​វីដេអូ​)

​ដោយ​រង​របួស​ក្នុង​ការប្រតាយប្រតប់​នៅ​ក្លឹប​រាត្រី ព្រឹក​ឡើង​នារី​ម្នាក់​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​មុខរបួស ស្រាប់តែ​លោះ​ព្រលឹង​ដោយហេតុថា វេជ្ជបណ្ឌិត​ដែល​ពិនិត្យ​ព្យាបាល​នាង​គឺជា​ជន​ដែល​បាន​វាយតប់​នាង​កាលពី​យប់​កន្លងមក​។​

​តាម The Sun នាង Anastasia Dmitrieva ជនជាតិ​រុស្ស៊ី អាយុ ២០​ឆ្នាំ បាន​ត្រូវ​មនុស្ស​ចម្លែក​ម្នាក់ វាយដំ​នៅក្នុង​ក្លឹប​រាត្រី​។ ស្អែក​ឡើង​នាង​ក៏​បាន​ទៅ​កាន់​មន្ទីរពេទ្យ Neryungri, ចំណុះ​តំបន់ Yakutia, រុស្ស៊ី ដើម្បី​ព្យាបាល​ស្នាមរបួស ប៉ុន្តែ​នាង​ពិតជា​បាន​លោះ​ព្រលឹង ដោយហេតុ​ថា វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ត្រូវ​ព្យាបាល​នាង​គឺជា​អ្នក​ដែល​វាយ​ដំនាង​កាលពី​ពេល​យប់​។ ពុំ​ត្រឹមតែ​ប៉ុណ្ណេះ វេជ្ជបណ្ឌិត​នេះ បាន​បន្ត​វាយ​នាង​ច្រើន​ដៃ​ទៀត នៅក្នុង​បន្ទប់​ពិនិត្យ​ជំងឺ​។​

​ក្នុង​ខ្សែ​វីដេអូ​ដែល​ត្រូវ​បាន​ថត​ដោយ​គិលានុប្បដ្ឋាន​ម្នាក់​បាន​បង្ហាញឲ្យឃើញថា វេជ្ជបណ្ឌិត​រូបនេះ បាន​ប្រើ​ដៃ​ទះ​ខ្លាំងៗ​ទៅលើ Anastasia រួច​និយាយថា ៖ “​មាន​សាក្សី​ជាច្រើន​អាច​បញ្ជាក់​ថា នាង​បាន​វាយដំ​ខ្ញុំ​មុន​” ទន្ទឹម​នោះ​វេជ្ជបណ្ឌិត​រូបនេះ​នៅ​បាន​គំរាមកំហែង​ថា ប្រសិនបើ​ហ៊ាន​ប្តឹង​ខ្លួន នោះ​នាង​នឹង​ជាប់គុក​។​

​ចន្លោះ​ពេល​នោះ​មាន​គិលានុប្បដ្ឋាយិកា​វ័យ​កណ្តាល​ម្នាក់​បាន​មាន​វត្តមាន ហើយ​ប្រឹង​ឈរ​បាំង​ពីមុខ​កាមេរ៉ា តែ​ត្រូវ​បរាជ័យ​។​

​វេជ្ជបណ្ឌិត​រូបនេះ​បាន​ត្រូវ​បណ្តេញ​ចេញ​ភ្លាម ក្រោយ​ពី​ហេតុការណ៍​មេដឹកនាំ​មន្ទីរពេទ្យ​ប្តឹង​។​

​វេជ្ជបណ្ឌិត​ខាងលើ ឈ្មោះ Vladimir Naumov, ត្រូវបាន​មន្ទីរពេទ្យ​បណ្តេញចេញ ក្រោយ​ទង្វើ​ហិង្សា​លើ​អ្នកជំងឺ​។ បុរស​រូប​នេះ បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​ទង្វើ​បែប​នេះ​ព្រោះតែ​ខឹង​ពេល​ឃើញ​ស្ត្រី​រូប​នេះ ដោយហេតុ​ថា កាលពី​យប់​មុន ពេល​នៅ​ក្លឹប​រាត្រី ខ្លួន​លោក​បាន​ការពារ​ស្ត្រី​ម្នាក់​ដែល​រង​ការវាយលុក របស់​ក្មេងស្រី​មួយក្រុម ក្នុងនោះ​មាន Anastasia ។​

“​ខ្ញុំ​បាន​ត្រូវ​បណ្តេញចេញ​ពី​ការងារ​ដោយ​សារ​ឃ្លីប​វីដេអូ​នេះ​។ ខ្ញុំ​បាន​ធ្វើការ​នៅទីនេះ ១​ឆ្នាំកន្លះ​ហើយ​។ ក្នុង​អំឡុងពេល​នោះ ខ្ញុំ​បាន​សង្គ្រោះ​មនុស្ស​ជាច្រើន តែ​អ្វីៗ​ទាំងនោះ បាន​ត្រូវ​បំផ្លាញចោល ព្រោះតែ​ខ្សែ​វីដេអូ​នេះ​”​។​

​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ពុំ​ត្រឹមតែ​ដាក់​ទណ្ឌកម្ម​លើ​វេជ្ជបណ្ឌិត​រូប​នោះ​ទេ សូម្បី​ប្រធាន​ផ្នែក Vladimir ក៏​កំពុង​រង​ការស៊ើបអង្កេត ព្រោះតែ​ជ្រើសរើស​យក​មនុស្ស​ម្នាក់​ដែល​មាន​កិរិយា​មាទ​ពុំ​ស័ក្តិសម​មក​ធ្វើការ​ក្នុង​មន្ទីរពេទ្យ​៕ លី​សា​

×