Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការចេញ​ដីការ​ឃុំខ្លួន​ប្អូនប្រុស​បង្កើត លួច​រថយន្ត​បងប្រុស​ខ្លួនឯង

​ភ្នំពេញ​៖ នគរបាល​ខណ្ឌដង្កោ បាន​និយាយថា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីការ​ឃុំខ្លួន​បណ្ដោះ​អាស​ន្ត​ហើយ​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ម្ចាស់​រថយន្ត​ចំពោះ​ករណី ប្អូនប្រុស​បង្កើត​លួច​រថយន្ត Lexus RX330 របស់​បងប្រុស​ហើយ​បើក​រត់​មក​បុក​ម៉ូតូ​ដឹក​សាំង​បណ្តាល​ឲ្យ​ឆេះ​នេះ​។ គួររំលឹកថា​ករណី​ប្អូនប្រុស​បង្កើត​លួច​រថយន្ត​បងប្រុស​ខ្លួនឯង កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​ព្រឹក​ត្រង់ចំណុច​ផ្ទះ​លេខ​៤ ផ្លូវ​លេខ​៣ បុរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​ឈ្មោះ គឹម រដ្ឋា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ ទីលំនៅ​ផ្ទះ​លេខ​៤ ផ្លូវ​លេខ​៣ បុរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ត្រូវជា​បងប្រុស​បង្កើត​របស់ ជនសង្ស័យ​ឈ្មោះ គឹម រតនា​) ។​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់​ឈ្មោះ គឹម រតនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​15 ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ជន​រងគ្រោះ​ឈ្មោះ គឹម រដ្ឋា​) ។​

​វត្ថុតាង​ចាប់យក រថយន្ត​១​គ្រឿង​ម៉ាក Lexus RX330 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-2331 មាន​លេខ​តួ​2T2GA31U35C027667 នួន​០១​គ្រឿង ។​
​នគរបាល​បាន​រៀបរាប់​អំពី​ហេតុការណ៍​នេះ​ថា ៖ កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨ ជនសង្ស័យ​ឈ្មោះ គឹម រតនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ជន​រងគ្រោះ​) បាន​ជិះ​ម៉ូតូឌុប​ចេញពីផ្ទះ​លេខ​15 ស្ថិតនៅ​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មកដល់​ផ្ទះ​របស់​ជន​រងគ្រោះ​ឈ្មោះ គឹម រដ្ឋា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ (​ត្រូវជា​បងប្រុស​បង្កើត​របស់​ជនសង្ស័យ​) ស្ថិតនៅ​បុរី ពិភពថ្មី ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ពេលនោះ​ជនសង្ស័យ​ក៏បាន​គោះទ្វារ ឲ្យ​អ្នកបម្រើ​ក្នុងផ្ទះ ឈ្មោះ ក​យ គៀង ហៅ សុខ​គា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ បើកទ្វារ រួច​ជនសង្ស័យ​ក៏បាន​ដើរចូល​ទៅក្នុង​ផ្ទះ យក​កូនសោ រថយន្ត​ម៉ាក Lexus RX330 ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ​2AK-2331 មាន​លេខ​តួ​2T2GA31U35C027667 ដែល​ជនរងគ្រោះ​បាន​ចត​ទុក​នៅក្នុង​របង​ដី​ឡូ​តិ៍​ខាងមុខផ្ទះ ។ ហើយ​ជនសង្ស័យ​បាន​ឡើង​បើករថយន្ត​ម៉ាក​ខាងលើ​ជិះ​ចេញពី​ក្នុង​របង ជិះ​គេចខ្លួន​ទៅ​បាត់ រួច​ឈ្មោះ ក​យ គៀង ហៅ សុខ​គា ក៏បាន​ស្រែកប្រាប់​ជនរងគ្រោះ​ដែល​កំពុង​នៅលើផ្ទះ​ជាន់​ទី​៣ ឲ្យ​បានដឹង ហើយ​ជនរងគ្រោះ​ជិះ​រថយន្ត​១​គ្រឿង​ផ្សេងទៀត ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-7971 លេខ​តួ លេខ​ម៉ាស៊ីន​មិន​ចាំ ជិះ​ដេញតាម ពីក្រោយ​ដល់​ចំណុច​ក្រុមហ៊ុន​ស៊ិន​ទ្រី ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រក​មិនឃើញ​ក៏​ត្រឡប់មកវិញ ។ ហើយ​ជនរងគ្រោះ​ក៏បាន​ទូរស័ព្ទ​ទៅ​វិទ្យុ​អេ​ប៊ី​ស៊ី និង​រាយការណ៍​ប្រាប់ សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាមរក​ជ​ន​សង្ស័យ រួច​សមត្ថកិច្ច យើង​ដែល​កំពុង​ជិះ​ល្បាត​តាមផ្លូវ និង​ពូន​ស្ទាក់​តាម​គោលដៅ បាន​សហការគ្នា​ស្រាវជ្រាវ​រក​រថយន្ត ម៉ាក​ខាងលើ និង​ជនសង្ស័យ រហូតដល់​វេលា​ម៉ោង​១០ ថ្ងៃខែ​ឆ្នាំ​ដដែល ក៏បាន​ឃើញ ជនសង្ស័យ​កំពុង​ជិះ​រថយន្ត​ម៉ាក​ខាងលើ នៅលើ​ផ្លូវ​៣៧១ ត្រង់ចំណុច ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​បាន​ជិះ​ម៉ូតូ​ដេញ តាម​ពីក្រោយ ដល់​ចំណុច​ក្បែរ បឹង​តា​ម៉ា​ត ស្ថិតនៅ​ភូមិ​ម័ល​ខាងលើ ជនសង្ស័យ​ក៏បាន បើករថយន្ត ទៅបុក​និង​ម៉ូតូ​រ៉ឺម៉ក​កង់​បី បណ្តាល​ឲ្យ​ឆេះ​រថយន្ត​ទៅមុខ​លែងរួច ហើយ​សមត្ថកិច្ច​យើង​ក៏បាន ឃាត់ខ្លួន​ជនសង្ស័យ និង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌដង្កោ ជួយ​អន្តគម​ន៍​ពន្លត់ ភ្លើង​អស់​ចំនួន​១​រថយន្ត ទើប​រលត់ ។ បន្ទាប់មក សមត្ថកិច្ច​យើង​ក៏បាន​នាំ​ជនសង្ស័យ រួម​និង​វត្ថុតាង រថយន្ត​ម៉ាក Lexus RX330 ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ​2AK-2331 មាន​លេខ​តួ​2T2GA31U35C027667 ដែល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង យកមក ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ហើយ​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង ចំឈ្មោះ​ជនសង្ស័យ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង ៕​​ដោយ​៖​ជាលី​

×