ភ្នំពេញ : នៅថ្ងៃ ខែមីនា ឆ្នាំ២០២០ មន្ទីរពេទ្យអន្តរជាតិថ្មីមួយបានប្រកាសចាប់ផ្តើមនៅថ្ងៃចន្ទនេះ ហើយ ដើម្បីផ្តល់នូវសេវាកម្ម ថែទាំងសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជា ដោយពុំចាំបាច់ធ្វើដំណើរទៅកាន់ប្រទេសជិតខាងទៀតឡើយ។
មន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ ដែលជាមន្ទីរពេទ្យអន្តរជាតិ គ្រប់គ្រងដោយអ្នកដឹកនាំផ្នែកថែទាំងសុខភាពអន្តរជាតិ កំពូលមួយរូបមកពីប្រទេស សិង្ហបុរី រួមជាមួយវេជ្ជបណ្ឌិត និងអ្នកជំនាញជាច្រើនទៀត មកពីប្រទេសសិង្ហបុរី បារាំង និង សហរដ្ឋអាមេរិក។
លោកបណ្ឌិតថយ គ្រីស្តូហ្វ័រ នាយកប្រតិបត្តិនៃមន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ មានប្រសាសន៍ថា “សេវាកម្មនិង ស្តង់ដារ ដែលយើងនាំមកកម្ពុជា សុទ្ធតែលំដាប់អន្តរជាតិ និងតាមវិធីសាស្ត្រថែទាំសុខភាពរបស់សិង្ហបុរី ដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញដ៏ល្អបំផុត ជាមួយនឹងឧបករណ៍ទំនើបចុងក្រោយ។
លោកក៏បានមានប្រសាសន៍ថា “មន្ទីរពេទ្យយើងខ្ញុំ មានតម្លៃសមរម្យ ទាបជាងតម្លៃមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។ លោកបានបន្ថែមថា ចក្ខុវិស័យរបស់យើងខ្ញុំ គឺធ្វើជាដៃគូថែទាំសុខភាពរបស់លោកអ្នកជារៀងរហូត។ រីឯបេសកកម្មរបស់យើងខ្ញុំ គឺផ្តល់ការព្យាបាល ដែលប្រកបដោយប្រសិទ្ធភាព ជាមួយនឹងបច្ចេកវិទ្យា សុខាភិបាល ចុងក្រោយ តាមវិធីសាស្ត្រវេជ្ជសាស្ត្រ អន្តរជាតិ និងប្រកបដោយក្រមសីលធម៌ខ្ពស់”។
ប្រជាជនកម្ពុជា ដែលកំពុងជួបប្រទះនូវបញ្ហាសុខភាព ឬត្រូវការការថែទាំសុខភាព ដែលមានជំនាញខ្ពស់ មិនចាំបាច់ធ្វើដំណើរទៅបរទេសទៀតឡើយ ដោយសារតែមន្ទីរពេទ្យ ដី ប្រេស្ទីហ្ស៍ ផ្តល់នូវសេវាកម្មដែលមានស្តង់ដារ ដូចសិង្ហបុរី និងដូចមន្ទីរពេទ្យអន្តរជាតិផ្សេងៗដែរ។
មន្ទីរពេទ្យ ដី ប្រេស្ទីហ្ស៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការពិនិត្យ និងថែទាំសុខភាព របស់អ្នកជំងឺតាមរយៈសេវាកម្មផ្សេងៗដូចជា ពិនិត្យក្នុងមន្ទីរពិសោធន៍ ផ្នែករូបភាពវេជ្ជសាស្ត្រ ដោយការឆ្លុះអេកូ ថតកាំរស្មីអិច ថតCT ឆ្លុះពិនិត្យសុដន់ ឆ្លុះក្រពះ ឆ្លុះពោះវៀនធំ សម្ភព រោគស្ត្រី ផ្នែកកុមារ និងការវះកាត់ទូទៅ។ នៅអំឡុងពេលប៉ុន្មានខែខាងមុខទៀត មន្ទីរពេទ្យយើងខ្ញុំ នឹងបន្ថែមសេវាកម្មមួយចំនួនទៀតដូចជា ផ្នែកត្រចៀក ច្រមុះ បំពង់ក សុខភាពបុរស និងភ្នែក រីឯឧបករណ៍វេជ្ជសាស្ត្រវិញ គឺទំនើប និងជាឧបករណ៍ចុងក្រោយគេបង្អស់ មកពីសហរដ្ឋអាមេរិក អាឡឺម៉ង់ និងជប៉ុន។
លោកបណ្ឌិតថយ គ្រីស្តូហ្វ័រ បានមានប្រសាសន៍ថា “ទន្ទឹមនឹងការផ្តល់ជូននូវសេវាកម្មថែទាំ និង ព្យាបាលនៅប្រទេសកម្ពុជា យើងខ្ញុំនឹងធ្វើការសហការដោយជិតស្និទ្ធ ជាមួយនឹងដៃគូផ្នែកសុខាភិបាល និងក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់ស្តង់ដារនៃការថែទាំ
សុខភាពឲ្យកាន់តែប្រសើរជាងនេះបន្ថែមទៀត”។
នៅពេលដែលមានសំណួរសួរថា ហេតុអ្វីបានជាមន្ទីរពេទ្យ ចាប់បើកនៅអំឡុងពេលមានបញ្ហារាលដាល ជំងឺកូវីដ១៩ និង ថាតើវាជាពេលល្អដែលឬទេ? លោកបណ្ឌិតថេយ បានមានប្រសាសន៍ថា “ក្រសួងសុខាភិបាលកម្ពុជា បានកំណត់រួចទៅហើយ នូវមន្ទីរពេទ្យមួយចំនួន សម្រាប់ទទួលករណីជំងឺកូវីដ១៩ ដើម្បីដាក់អ្នក ជំងឺកូវីដឲ្យដាច់ដោយឡែក ដូច្នេះមន្ទីរពេទ្យផ្សេងទៀត រួមទាំង ដឺ ប្រេស្ទីហ្ស៍ អាចទទួលព្យាបាល អ្នកជំងឺទូទៅបានធម្មតា។ ម្យ៉ាងទៀត អ្នកជំងឺទូទៅដូចជាស្ត្រី ដែលមានផ្ទៃពោះជាដើម មិនអាចទៅទទួលការថែទាំ នៅឯមន្ទីរពេទ្យដែលត្រូវបានត្រៀម សម្រាប់ព្យាបាលអ្នកជំងឺកូវីដនោះបានទេ”។
សរុបមកមន្ទីរពេទ្យ ដី ប្រេស្ទីហ្ស៍ មិនទទួលព្យាបាលអ្នកកូវីដទេ ប៉ុន្តែយើងខ្ញុំនឹងសហការជាមួយនឹង មន្ទីរពេទ្យ ដែលត្រូវបានក្រសួងសុខាភិបាលកំណត់ និងស្ថាប័នផ្សេងៗ ដែលទាក់ទងជាមួយនឹងករណីកូវីដ។
ក្នុងដំណាក់កាលដំបូង មន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ នឹងបើកដំណើរការចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៧ យប់។ មន្ទីរពេទ្យយើងខ្ញុំសូមស្វាគមន៍រាល់ភ្ញៀវទាំងអស់ ប៉ុន្តែយើងខ្ញុំសូមអំពាវនាវ ឲ្យលោកអ្នកធ្វើការ ណាត់ជួបជាមុន ដើម្បីឱ្យកាន់តែមានភាពងាយស្រួល៕ ដោយ៖កូឡាប