Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​រណ្តៅ​ដី​ឈ្មោះ​ពៅ ​បាញ់​អស់​មួយ​បង់ គំរាម​មន្ត្រី ក្រសួង​រ៉ែ​និង​ឋាម​ពល​ចុះមកពិនិត្យ​រណ្តៅដី​

ខេត្ត​កណ្តាល​៖ ស្នូរ​កាំភ្លើង​ជា​ច្រើន​គ្រាប់​បាន​លាន់​យ៉ាងខ្លាំង​ចេញ​ពី​ទីតាំង​កន្លែង​រណ្តៅ​ដី​អត់​ច្បាប់ ឋិត​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល នៅ​ចំ​ពី​ខាងក្រោយ​បន្ទាយ​សឹក​រង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ដែល​សមត្ថកិច្ច​មូលដ្ឋានអះអាងថា ជនបង្ក​ឈ្មោះ​ពៅ ជា​ម្ចាស់​រណ្តៅ​ដី​។​

​ឈ្មោះ​ពៅ ជា​ម្ចាស់​រណ្តៅ​ដី​បាន ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​បាញ់​ភ្ជុ​ច​ទៅ​ក្នុង​រណ្តៅ​ដី​អស់​ចំនួន​១​បង់ ជាការ​គម្រាម​ខាង​ជំនាញ ក្រសួង​រ៉ែ​និង​ឋាម​ពល​ចុះ​មក​ពិនិត្យរ​ណ្តៅ​ដីអត់​ច្បាប់​របស់​ខ្លួន​។​

បន្ទាប់ពី​បាញ់​ឈ្មោះ​ពៅ​ក៏​បាន​បញ្ជា​អោយ​កូនចៅ​របស់​ខ្លួន​បើក​គ្រឿងចក្រ​អាអិច​កាយ​ដី​យក​ទៅ​ដាក់​ចំ​កណ្តាល​ផ្លូវ​ដើម្បី​បង្អាក់ដំណើរ​ជំនាញ ដោយ​ប្រើ​ជា​លេស​ថា គ្រឿងចក្រ​អាអិច​កាយ​ដី បាន​ខូច​។ ពាក់ព័ន្ធ​ករណី​នេះ មិន​មាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនបង្ក​ក្នុង​សកម្មភាព រារាំង​បាញ់​គម្រាម​មន្ត្រីរាជការ​សាធារណៈ​នោះទេ ទើបតែ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែ មករា ឆ្នាំ​២០១៨ គេ​ឃើញ​មាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ចុះទៅ​កន្លែងកើតហេតុ ជាមួយ​ខាង​ជំនាញ ដើម្បី​ធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ​សាក្សី អ្នករស់នៅ​ជុំវិញ​កន្លែងកើតហេតុ និង​ពិនិត្យ ឯកសារ​ច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×