ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារ ចាំបាច់ត្រូវកែសម្រួលអារម្មណ៍ កិច្ចការដែលប្រែប្រួលជារឿងធម្មតា។ ពុំត្រូវរំញោចអារម្មណ៍ហួសហេតុធ្វើឲ្យរសាប់រសល់។ គប្បីចៀសវាងល្បែងស៊ីសង ពុំនោះសោតនឹងរលាយទ្រព្យ។ មនោសញ្ចេតនា ថ្ងៃនេះកុំឲ្យអារម្មណ៍របស់អ្នកជះឥទ្ធិពលដល់គ្រួសារ។ ទិសនាំលាភ ទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារ ៖ ភាពនឹងនរ និងម្ចាស់ការជួយដល់អ្នកទទួលបានលទ្ធផលល្អ ក្នុងការងារគ្រប់យ៉ាង។ វាជាឱកាសល្អសម្រាប់អ្នកដាក់ទុនរកស៊ី។ មនោញ្ចេតនា អ្នកនឹងជួបមនុស្សដែលយល់ចិត្តគ្នាទៅវិញទៅមក។ ទិសនាំលាភទិសត្បូង តំណមទិសខាងជើង។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ អ្វីៗប្រព្រឹត្តទៅដោយរលូន ទទួលបានផល្ខពស់។ ជាវេលាល្អ សម្រាប់បង្កើនការរកស៊ី។ គប្បីចាប់អារម្មណ៍នឹងគ្រួសារ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារ រក្សាអារម្មណ៍ឲ្យបានស្ងប់ពេលដោះស្រាយការងារ កុំតក់ក្រហល់ឲ្យសោះ។ មនោញ្ចេតនា ៖ ប្រយ័ត្នពាក្យពេចន៍សាសងនឹងដៃគូ ប្រយ័ត្នមានទំនាស់។ ទិសនាំលាភទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ ត្រូវចំណាយពេល និងថាមពលច្រើនទើបទទួលបានផលដូចប្រាថ្នា។ អ្នកងាយភ្លេចភ្លាំងធ្វើឲ្យបាត់របស់។ មនោសញ្ចេតនា គប្បីចែករំលែកអ្វីៗជាមួយដៃគូរបស់អ្នក។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌ខ្មៅ, បៃតង។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ រាសីកំពុងស្រុត ហេតុនេះត្រូវប្រឹងទប់ទល់។ គប្បីសម្រួលការចំណាយឲ្យស្របនឹងចំណូល។ មនោញ្ចេតនា ៖ កុំងាប់ស្តូក ឬរឹងរូសក្នុងការប្រាស្រ័យទាក់ទង។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ រាសីឡើងខ្លាំង ងាយសម្រេចបានរាល់ការងាររកស៊ី។ អ្នកជួបឱកាសល្អ ព្រោះមានអ្នកដទៃនាំមកឲ្យ ប្រយ័ត្នរបូត។ មនោសញ្ចេតនា ៖ ទំនាក់ទំនងស្ថិរភាពធម្មតា។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ទឹកដោះគោ។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ការងារ ពិតជាថ្ងៃមួយដ៏រវល់ តែចុងក្រោយបានផលគាប់ចិត្ត។ ចំណូលវិញធម្មតា។ មនោសញ្ចេតនា ៖ ចំណងទាក់ទងល្អ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ គិតធ្វើការរបស់ខ្លួនឲ្យបានល្អ ចៀសវាងលូកដៃចូលកិច្ចការរបស់អ្នកដទៃ អាចជួបរឿងពុំល្អ។ ពុំមែនជាថ្ងៃល្អសម្រាប់វិនិយោគទុនរកស៊ីទេ ថែមទាំងត្រូវរក្សាទ្រព្យឲ្យបានគង់វង្ស។ មនោសញ្ចេតនា ក្នុងទំនាក់ទមនងត្រូវប្រយ័ត្នចំពោះអ្នកភេទផ្ទុយ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស្លាបកំភេម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយការប្រឹងប្រែងពីមុន ធ្វើឲ្យអ្នកមានម្ចាស់ការក្នុងការងារបានល្អ ព្រមទាំងមានឱកាសបង្កើនប្រាក់ចំណូល។ មនោសញ្ចេតនា ចំណងទាក់ទងធម្មតា។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ទឹកដោះគោ។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងារ កុំអភិរក្សក្នុងការងារ គប្បីពង្រីកគំនិតច្នៃប្រឌិត។ ជាឱកាសល្អសម្រាប់បណ្តាក់ទុនរកស៊ី។ ទិសនាំលាភទិសត្បូង តំណមទិសកើត។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារ មានអ្នកតាមជួយយកអាសា ធ្វើឲ្យអ្វីៗប្រព្រឹត្តទៅយ៉ាងរលូន។ ជាឱកាសល្អសម្រាប់ដាក់ទុនរកស៊ី តែកុំលោភលន់ឲ្យសោះ។ គ្រួសារជាកម្លាំងជំរុញធំធេងចំពោះអ្នក។ ទិសនាំលាភទិសខាងលិច តំណមទិសកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕