Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ចាត់​ក្បាល​ពោះធំ​ចេញ ដោយមាន​ទម្លាប់​ទទួលទាន​ផ្លែឈើ​ទាំងនេះ​

​ប្រសិនជា​អ្នក​ចង់​កម្ចាត់​ក្បាលពោះ ដ៏​អាក្រក់​របស់​អ្នកចេញ អ្នក​អាច​ពិសារ​ផ្លែឈើ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

— ប្រសិនជា​អ្នកមាន​ទម្លាប់​ទល់លាមក នោះ​ក្បាលពោះ​អ្នកនឹង​អាច​ធំ​បាន​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ចេក​ចំនួន​មួយ​ទៅ​ពីរ​ផ្លែ​ក្នុង​មួយថ្ងៃ នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​បត់ជើងធំ​ស្រួល ថែមទាំង​អាចធ្វើ​ឲ្យ​ក្បាលពោះ​អ្នកតូច​ទៀតផង ព្រោះ​ជាតិពុល​ទាំងឡាយ​បាន​ចេញមកក្រៅ​តាម​លាមក​អស់​។​

–​អ្នក​ក៏​អាច​ញ៉ាំ​ផ្លែ​ប៉ោម​ដែរ ព្រោះ​នៅក្នុង​ផ្លែ​ប៉ោម​សម្បូរ​ទៅដោយ​សារធាតុ ដែល​អាចជួយ​ធ្វើ​ឲ្យ​ក្បាលពោះ​អ្នកតូច​បាន​។ ដូចនេះ អ្នក​អាច​ញ៉ាំ​វា​មុន​ពិសារ​អាហារ​ពេលព្រឹក​បាន វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នក​។​

— ប្លូ​ប៊ឺ​រី ជា​ផ្លែឈើ​ដែល​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​អ្នក​ទេ ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​ស្អាត​ទៀតផង​។ ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​រួច វា​នឹង​ជួយ​រក្សា​ស្បែក​របស់​អ្នក​ឲ្យ​ក្មេង​ជាង​វ័យ​។ ដូចនេះ អ្នក​នឹងមាន​ទាំង​ស្បែក​ស្អាត និង​រាង​ដែល​ស្អាត​ទៀត មិនឃើញ​ក្បាលពោះ​ដ៏​អាក្រក់​នេះ​ទៀតឡើយ​៕

​អត្ថបទ​៖ health

×