ឥឡូវនេះយើងកំពុងតែនៅក្នុងផ្ទះ និងមិនសូវចេញទៅខាងក្រៅផ្ទះឡើយបើសិនជាមិនចាំបាច់។ អ្នកខ្លះទៀត ក៏នៅដាច់ដោយឡែកពីគេផងដែរ ដែលជាហេតុធ្វើស្ត្រេសកាន់តែខ្លាំង។ ការទល់លាមកគឺជាការបន្ទោបង់មិនទៀងទាត់ ដោយសារតែការរំខានទម្លាប់ប្រចាំថ្ងៃ។ មានន័យថាលាមករឹងខ្លាំង ដែលត្រូវការប្រឹងក្នុងពេលបន្ទោបង់ម្តងៗ។
ចលនាពោះវៀនគឺជាដំណើរការណ៍ដ៏ស្មុគស្មាញមួយដែលរងការប៉ះពាល់ដោយរបបអាហារ ហាត់ប្រាណ ស្ត្រេសនិងជំងឺក្នុងខ្លួន។ ពោះវៀនធំរបស់យើងគឺមានសង្វាក់របស់វា។ ការដែលមិនមានសកម្មភាពរាងកាយគ្រប់គ្រាន់វានឹងបន្ថយចលនារបស់ពោះវៀនធំ សម្រាប់បញ្ចេញលាមក ដូច្នេះវានឹងធ្វើឲ្យទល់លាមកបាន។
ខាងក្រោមនេះគឺជាការផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដែលអ្នកអាចសម្របខ្លួនបានដើម្បីបំបាត់អាការទល់លាមក៖ ហាត់ប្រាណការដែលមានសកម្មភាពផ្លូវកាយច្រើននឹងជួយឲ្យលាមកចេញមកកាន់តែស្រួល។ ចូរព្យាយាមដើរលឿនៗយ៉ាងហោចណាស់៥ថ្ងៃក្នុងមួយសប្តាហ៍។ ក្រៅពីនេះ អ្នកក៏អាចហាត់ប្រាណយ៉ាងហោចណាស់ ២នាទីផងដែរ។
ញ៉ាំអាហារមានជាតិសរសៃ
ការញ៉ាំជាតិសរសៃអាចជំរុញដល់ចលនារបស់ពោះវៀន។
ការញ៉ាំអាហារសម្បូរជាតិសរសៃនឹងបង្កើនចលនារបស់ពោះវៀនដើម្បីបន្ទោបង់កាន់តែទៀងទាត់។ របបអាហារកៃច្នៃច្រើន និងកង្វះជាតិសរសៃ អាចជាប្រភពនៃបញ្ហាបាន។ ការទទួលបានជាតិសរសៃឡើងវិញពីបន្លែ និងផ្លែឈើគឺជារឿងដែលល្អសម្រាប់ទប់ស្កាត់ការទល់លាមកបាន។
ញ៉ាំទឹកគ្រប់គ្រាន់
ចូរញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ និងបង្គ្រប់ជាតិទឹកក្នុងខ្លួន។
ចូរប្រើប្រាស់កម្មវិធីរំលឹកក្នុងទូរស័ព្ទដើម្បីឲ្យអ្នកញ៉ាំទឹកយ៉ាងហោចណាស់ ២ ទៅ ៨លីត្រក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃបាន។
បន្ថយស្ត្រេសការអនុវត្តន៍ហាត់យូហ្គា និងតាំងសមាធិនឹងជួយបំបាត់ស្ត្រេស ដែលអាចជួយឲ្យពោះវៀនមានចលនាបាន។(អាន:ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ការធ្វើចលនារបស់ក្រពះពោះវៀនអាចថយចុះនៅពេលរាងកាយស្ថិតក្នុងស្ថានភាពស្ត្រេសពេក។
ស្ត្រេសក៏បន្ថយដំណើរការប្រព័ន្ធរំលាយអាហារដែរ ដែលនាំឲ្យទល់លាមកបាន៕
អត្ថបទ ៖ Health.com.kh