ខេត្តកណ្តាល៖ អាវុធហត្ថក្រុងតាខ្មៅ បានធ្វើឲ្យមានការធ្វេសប្រហែស បណ្តាលឲ្យមុខសញ្ញាពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនម្នាក់ ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍តាខ្មៅ បានរត់គេចខ្លួន ពីទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ មុនបញ្ជូនមកតុលាការ។
លោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងខេត្តកណ្ដាល ទទួលផែនយុត្តិធម៌ និយាយថា ជនសង្ស័យដែលត្រូវគេចខ្លួនឈ្មោះ លាង វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មន្ត្រីប៉ូលីសប៉ុស្តិ៍តាខ្មៅ។ ក្រោយពេលដែលមុខសញ្ញារត់បាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនមកវិញ៕ ដោយ៖បញ្ញាស័ក្តិ