Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ចម្លាក់​អណ្តើ​កមួយ​បន្ថែមទៀត​ នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​

សៀមរាប​៖ ​នៅ​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​បាន​ប្រទះឃើញ​ចម្លាក់​អណ្តើក​ចំនួន​១​បន្ថែមទៀត ដែលមាន​ទំហំ​តូច​ជាង​មុន​បន្តិច រួម​នឹង​ត្រីសូល៍​ចំនួន​២ ដែល​១​មាន​រូប​ពេញលេញ និង​មួយទៀត​មាន​ត្រឹម​មួយ​បំណែក​។

​នៅ​ជិត​ក្បាល​ចម្លាក់​អណ្តើក ក្រុមការងារ​ក៏បាន​ប្រទះឃើញ​គ្រាប់​ខ្វាត​ព៌​ណស​(​គ្រី​ស្តា​ល់​?)​បង្កប់​ក្នុង​ដី​នៅ​ទីនោះ​ដែរ​។ សូមបញ្ជាក់ថា គ្រាប់​ខ្វាត​ព៌​ណស​(​គ្រី​ស្តា​ល់​?)​នេះ ត្រូវបាន​ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន​យល់ច្រឡំ​ថា​ជា​គ្រាប់ពេជ្រ​ឬ​ជា​របស់​មានតម្លៃ​ផ្សេង ប៉ុន្តែ​គ្រាប់​ខ្វាត​ព៌​ណស​(​គ្រី​ស្តា​ល់​?)​នេះ គឺ​ត្រូវបាន​រកឃើញ​ភាគច្រើន​នៅក្នុង​រណ្តៅ​កំណាយ​ស្រាវជ្រាវ​នៃ​ការដ្ឋាន​ជួសជុល​នានា​។​

​សូម​រំលឹក​កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ បាន​ប្រទះឃើញ​ចម្លាក់​អណ្តើក​ចំនួន​១ និង​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ បាន​ប្រទះឃើញ​វត្ថុ​បុរាណ​ចំនួន​៣​ប្រភេទ គឺ​ចម្លាក់​នាគ ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់​?) និង​ត្រីសូល៍​។ ក្នុងនោះដែរ ក្រុមការងារ​ក៏បាន​រកឃើញ​រចនាសម្ព័ន្ធ​សំណង់​ឈើ​នៅលើ​ខឿន​ប្រាសាទ​ផងដែរ​៕

ដោយ​៖​កូ​ឡាប​

×