Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​ស្មាន​ពុំ​ដល់​អំពី​រឿង DNA លើ​រថយន្ត​ដែល​គេ​ជឿថា អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ជិះ​ដើម្បី​គេចចេញ​ពី​ប្រទេស​ថៃ​

កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះផ្សាយ​ព័ត៌មាន អំពី​របាយការណ៍​មិនទាន់​ផ្លូវការ​របស់​ស្ថាប័ន​កោសល្យ​វិ​ច្ច័​យ បញ្ជាក់ថា ពុំមាន​ភស្តុតាង​ដើម្បី​បញ្ជាក់​ពី​រថយន្ត​ប៉ូលិស​ត្រូវបាន​ឃាត់ទុក ព្រោះ​គិតថា អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ បាន​ប្រើប្រាស់​វា​ដើម្បី​ភៀសខ្លួន នៅ​អំឡុង​ចុងខែ​សីហា​កន្លង​មក​។​

អី​តី​ត​នាយ​រដ្ឋមន្ត្រី​ថៃ​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា

​អាស្រ័យហេតុនេះ ប៉ូលិស​ពុំ​អាច​ចោទប្រកាន់​វរៈសេនីយ៍ឯក Chairit Anurit ថា ព្រងើយកន្តើយ​ចំពោះ​ភារៈកិច្ច ដែល​មានចែង​ក្នុង​មាត្រា​១៥៧ នៃ​ច្បាប់​អំពី​ឧក្រិដ្ឋកម្ម​-​អនុ​បញ្ជាការ​ប៉ូ​សិស​ជាតិ​ថៃ Srivara Ransibrahmanakul បាន​ពោល​យ៉ាងនេះ​នៅ​ថ្ងៃទី ០៩ ខែតុលា ។​

​ឧ​ត្ត​ម​សេនីយ៍ ស្រ៊ី​វ៉ា​រ៉ា ក៏បាន​ឲ្យ​ដឹងថា លោក​ក៏បាន​ទទួល​របាយការណ៍​បឋម​របស់​ការិយាល័យ​ប៉ូលិស​កោសល្យ​វិ​ច្ច័​យ​ដែរ ។ អង្គភាព​នេះ​នឹង​ត្រូវធ្វើ​របាយការណ៍​ផ្លូវការ​មួយ​មក​ឲ្យ​លោក ។​

រថយន្ត​តូ​យូ​តា​កាមរី ដែល​មុននេះ​ត្រូវបាន​គិតថា ប្រើប្រាស់​សម្រាប់​ជូន​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ភៀសខ្លួន​ពី​ប្រទេស​ថៃ​

​តាម​អនុ​បញ្ជាការ​ប៉ូ​សិស​ជាតិ​ថៃ​ដដែល នោះ​ចម្លើយ​សារភាពថា រថយន្ត​នេះ​មាន​ពាក់ព័ន្ធ​ដល់​ការ​ភៀសខ្លួន​របស់​អ្នកស្រី​យី​ង​ឡាក់ ប្រសិន​ពុំមាន​ភស្តុតាង​កោសល្យ​វិ​ច្ច័​យ​ទេ ប៉ូលិស​ពុំ​អាច​ចោទ​ប្រកាន់ទោស​វរៈសេនីយ៍​ឯក​ឆៃ​រីត​បានឡើយ ។ ប៉ុន្តែ​កាសែត​បាងកក​ប៉ុស្តិ៍​លើកឡើងថា ទោះយ៉ាងណា​វរៈសេនីយ៍ឯក​រូបនេះ ជាមួយ​នាយប៉ូលិស​២​នាក់​ទៀត អាច​ត្រូវ​ចោទប្រកាន់​ពី​ការបំពានច្បាប់​គយ និង​ធ្វើ​លិខិតស្នាម​ក្លែងក្លាយ ។​

​គួរ​រំលឹក​ឡើងវិញ​ថា មុននេះ​រថយន្ត​តូ​យូ​តា​កាមរី​ត្រូវបាន​គេ​រកឃើញ​ជិត​ផ្ទះមួយ នៅ​ស្រុក Muang ខេត្ត Nakhon Pathom កាលពី​យប់​ថ្ងៃ​២១ ខែកញ្ញា ។ ប៉ូលិស​កោសល្យ​វិ​ច្ច័​យ​បាន​យក​គំរូ​DNA និង​ស្នា​មក្រ​យ៉ៅ​ដៃ​ពី​ក្នុង​រថយន្ត​នេះ ។​

​រថយន្ត​ដែលមាន​ស្លាក​លេខ​ក្លែងក្លាយ ច​.​ខ​.៥៣២៣ បានបង្ហាញ​វត្តមាន​ក្នុង​កាមេរ៉ា​ឃ្លាំមើល នា​អា​ធ្រា​ត​ថ្ងៃ​២៣ ខែសីហា បន្ទាប់ពី​រថយន្ត​នេះ​បាន​បើក​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​យោធា​មួយ នៅ​ខេត្ត​សា​កែវ ជិត​ព្រំដែន​ប្រទេស​កម្ពុជា​។​

​ការស៊ើបអង្កេត​កំពុង​នៅ​បន្ត​ដំណើរការ ខណៈ​អ្នកស្រី​យី​ង​ឡាក់ ត្រូវបាន​ចាត់ទុកថា កំពុង​នៅ​អង់គ្លេស ៕​សូយន

 

×