Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រៅពី​ការទទួល​ទាន​ប្រៃ និង​មាន​បញ្ហា​ស្ត្រេ​ស កត្តា​ទាំងនេះ​ក៏​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​ដែរ​

ការ​លើស​សម្ពាធ​ឈាម​គឺជា​បញ្ហា​សុខភាព​ញឹកញាប់​មួយ​ដែល​កំពុងតែ​កើតឡើង​ទូទាំង​ពិភពលោក​។ យោងទៅតាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា អ្នក​កើត​ជំងឺ​នេះ​មាន​រហូតដល់ ១,១៣​ទ្រី​លាន​នាក់​ទូទាំង​ពិភពលោក ហើយក៏​ជាដើម​ហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​ឆាប់​ស្លាប់​ផងដែរ​។ ជាធម្មតា សម្ពាធ​ឈាម​មនុស្ស​យើង​គួរតែមាន ១២០/៨០mm Hg​។ ការដែល​សម្ពាធ​ឈាម​លើសពី ១៤០/៩០ mm Hg ឡើងទៅ មានន័យថា​លើស​សម្ពាធ​ឈាម​ហើយ​។​

​យ៉ាងណាមិញ ការ​ញ៉ាំ​ប្រៃ និង​ស្ត្រេ​សត្រូវ​បាន​គេ​ចាត់ទុកថា​ជាដើម​ហេតុ​ចម្បង​មួយ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​។ ប៉ុន្តែ​វា​ក៏មាន​កត្តា​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​នាំ​ឲ្យ​លើស​សម្ពាធ​ឈាម​ដែរ​ដូចជា​៖

​ញ៉ាំ​ផ្អែម​ពេក​

​មែនហើយ ជាតិ​ផ្អែម​អាចធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​បានដែរ​។ តាមពិតទៅ វា​អាចជា​រឿង​គ្រោះថ្នាក់​ជាង​ប្រៃ​ទៅទៀត​បើ​និយាយ​ដល់​ការ​លើស​សម្ពាធ​ឈាម​។ ដូច្នេះ​ចូរ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​ចំពោះ​ជាតិ​ផ្អែម​កៃ​ច្នៃ​។ បើសិនជា​របប​ងា​ហារ​មាន​ជាតិ​ផ្អែម​ច្រើន នោះ​វា​នឹងធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ព​ស់បាន​។ ត្រឹម​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ៧០០​ក្រាម​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​ខាងលើ​ឡើង ១៥​លេខ និង ខាងក្រោម ៩​លេខ​ហើយ​។

​ឯការ​

​ការសិក្សា​ជាច្រើន​និយាយថា កាលណា​រាងកាយ​មាន​ភាពរឹងមាំ​បានយូរ នោះ​វា​នឹង​ជួយ​បន្ថយ​ការកើត​ជំងឺ​ធ្ងន់ធ្ងរ​បាន​។ រឿងនេះ​មិន​គ្រាន់តែ​ជា​រឿង​រស់នៅក្នុង​សង្គម​ទេ តែ​អ្នក​ក៏ត្រូវ​តែមាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជុំវិញខ្លួន​ឲ្យ​បានល្អ​ដែ​ឬ​។ សម្ពាធ​ឈាម Diastolic របស់​មនុស្ស​ឯការ​អាច​នឹង​ឡើង​ខ្ពស់ ១៤​លេខ​ក្នុង​រយៈពេល​៤​ឆ្នាំ​។ ការដែល​រស់នៅ​កង្វះ​ភាព​មាន​សន្តិសុខ និង​មាន​អារម្មណ៍​ខ្លាច​ជាប់​ប្រហែលជា​ធ្វើ​ឲ្យ​រាងកាយ​ងាយ​នឹងរង​ជំងឺ​ផង​។

​ឈឺចាប់​

​ការឈឺចាប់​ស្រួចស្រាវ ឬ​ភ្លាមៗ​ប្រហែល​ជាមាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ប្រព័ន្ធ​សរសៃប្រសាទ​។ រឿងនេះ​អាច​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បាន​។ អ្នក​អាច​ពិសោធន៍​រឿងនេះ​បាន​នៅពេល​អ្នក​ជ្រលក់​ដៃ​ក្នុង​ទឹកកក ឬ​សង្កត់​លើ​ថ្ពាល់ ឬ​ក្រចកដៃ​បាន ពេលនោះ​ចរន្តអគ្គិសនី​របស់​ម្រាម​ដៃ​នឹងមាន​ឥទ្ធិពល​ដូចគ្នា​។

​ការ​ខ្សោះ​ជាតិ​ទឹក​

​សរសៃឈាម​នឹង​ទៅជា​តឹង​នៅពេល​កោសិកា​អ្នក​ស្ងួត ឬ​មិនមាន​ជាតិ​ទឹក​គ្រប់គ្រាន់​។ រឿងនេះ​គឺជា​របៀប​ដែល​វា​ធ្វើការ​ហើយ​។ បើសិនជា​កម្រិត​ជាតិ​ទឹក​ក្នុង​កោសិកា​ចុះ​ទាប ខួរក្បាល​នឹង​បញ្ជូន​សញ្ញា​ទៅកាន់​ក្រពេញ Pituitary ដើម្បី​បញ្ចេញ​សារធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​សរសៃឈាម​រួញ​ស្វិត​។ ក្រៅពី​នែះ តម្រងនោម​ក៏​មិនបង្កើត​ទឹកនោម​គ្រប់គ្រាន់​បានដែរ​។ ដូច្នេះ​សរសៃឈាម​ដែល​រួម​តូច​នឹង​កើនឡើង​ក្នុង​ខួរក្បាល និង​បេះដូង​៕

​អត្ថបទ​៖ health.com.kh​

×