ដុំសាច់មហារីករបស់ខ្លនេះ មានទម្ងន់ដល់ទៅ ២គីឡូក្រាមឯណោះ។
ក្រុមពេទ្យសត្វនៅខេត្ត Songkla ប្រទេសថៃ កំពុងស្វះស្វែងសង្គ្រោះខ្លាញី១ក្បាលនេះ ពីជំងឺមហារីកដ៏កាចសាហាវ -នេះបើតាមកាសែត coconuts Bangkok ចុះផ្សាយ។
ក្រុមអ្នកឯកទេសខាងជំងឺនេះ បានវះកាត់ឲ្យខ្លា Or Noi កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននៅមជ្ឈមណ្ឌលអភិរក្សសត្វព្រៃ។ ពួកគេបានរកឃើញនៅដោះរបស់ខ្លានោះមានដុំមហារីកទម្ងន់ ២គីឡូក្រាម ហើយវាបានរាលដាលដល់ផ្នែកផ្សេងទៀត។
ខ្លាមួយក្បាលនេះ ត្រូវបានរកឃើញកាលពីឆ្នាំ ២០១៥ នាខេត្ត Nakhon Pathom ហើយត្រូវបាននាយកដ្ឋានអភិរក្សឧទ្យានជាតិសត្វ និងរុក្ខជាតិរហោស្ថាន (DNP) ប្រទេសថៃ យកមកចិញ្ចឹមក្នុងទ្រុង។ ក្រោយមក Or Noi ត្រូវបានបញ្ជូនមកតំបន់អភិរក្ស Songkhila ពីឆ្នាំ ២០១០ មកទល់ពេលនេះ។
២ ខែមុន បុគ្គលិកនៃតំបន់អភិរក្សបានសង្កេតឃើញនៅដោះខ្លាញីនេះ មានដុំពក។ ក្រោយការធ្វើតេស្តវិភាគ ពួកគេក៏សម្រេចចិត្តត្រូវធ្វើការវះកាត់បន្ទាន់។
ការវះកាត់ពីចុងសប្តាហ៍មុន បានចំណាយពេល ៣ម៉ោង ដោយបានកាត់យកដុំពកសាហាវនេះ បានជោគជ័យ។ ទាស់តែវាជារោគមហារីក បានរាលដាលចូលដល់សួត និងផ្នែកផ្សេងៗទៀត។
ពេលនេះ Or Noi កំពុងសះស្បើយបណ្តើរៗហើយ ហើយក្រុមគ្រូពេទ្យកំពុងស្វះស្វែងរកវិធីព្យាបាលបន្តឲ្យវា៕ អាទិត្យ