Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​ពុំ​ដល់​អំពី​ផែនការ​ធ្វើឃាត​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un

ចំពោះមុខ​កង្វល់​នៃ​ការដែល​មេដឹកនាំ​កូរ៉េខាងជើង ចេញ​បញ្ជា​ឲ្យ​ធ្វើការ​វាយលុក​ដោយ​ប្រើ​អសនី​ចុ​ម្ពិ​ត (Electronagnetic Pulse) ដើម្បី​កំទេច​-​ហៅថា EMP (​អ្វីៗ​ដែល​ដើរ​ដោយ​ចរន្តអគ្គិសនី នឹងត្រូវ​កំទេចចោល​ទាំងអស់​) កូរ៉េខាងត្បូង​នោះ មាន​ព័ត៌មាន​មួយ​និយាយថា កង​កុម្ម៉ង់ដូ​ពិសេស​របស់​អង់គ្លេស អាមេរិក និង​កូរ៉េខាងត្បូង​ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើជា​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un ។​

​កុម្ម៉ង់​កូរ៉េខាងជើង សមយុទ្ធ​

​កាសែត Express (​អង់គ្លេស​) ចុះផ្សាយ​ថា បណ្តា​កងកម្លាំងប្រដាប់អាវុធ​ពិសេស​នេះ​នឹងត្រូវ​បានដាក់​ពង្រាយ​ឲ្យ​ប្រតិបត្តិការ “​ផ្លាស់ប្តូរ​របប​” នៅ​ក្រុង​ព្យុងយ៉ាង​អំឡុងពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ កុម្ម៉ង់ដូ​ពិសេស មាន​បេសកកម្ម​ធ្វើឃាត​លោក Kim Jong-Un នេះ នឹង​កេណ្ឌ​ប្រមូល​ពី​កុម្ម៉ង់ដូ SAS របស់​អង់គ្លេស Dalta របស់​អាមេរិក និង​កុម្ម៉ង់ដូ របស់​កូរ៉េខាងត្បូង គួបផ្សំ​បន្ថែម​ដោយ​អង្គភាព​ឯកទេស​មួយ​ទទួលបន្ទុក​ពី​សង្គ្រាម​ជីវសាស្ត្រ​គីមី​សាស្ត្រ និង​នុយក្លេអ៊ែរ ។​

​ស្របពេល​ជាមួយគ្នា​នោះ​កាសែត Daily Star (​អង់គ្លេស​) ក៏បាន​ដកស្រង់​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា កងកម្លាំង​ដែល​ត្រូវបាន​ហ្វឹកហ្វឺន​ដ៏​ជំនាញ​នេះ នឹង​ឈ្លប​ចូល​ព្យុងយ៉ាង​តាម​ដែនអាកាស ផ្លូវគោក និង​សមុទ្រ ក្រោម​ជំនួយ​ពី​អ្នក​ធ្លាប់​រត់គេច​ចេញពី​កូរ៉េខាងជើង ។​

​ប្រភព​ចារកម្ម​ជាន់ខ្ពស់​របស់​អង់គ្លេស​ឲ្យ​ដឹងថា ភារៈកិច្ច​ធ្វើឃាត​មេដឹកនាំ​កូរ៉េខាងជើង គឺ​គ្រោះថ្នាក់​ណាស់ ប៉ុន្តែ​វា​គឺជា​ជម្រើស​ល្អ​បំផុត ដែល​អាច​យកទៅ​ប្រៀបធៀប​ជា​ថ្នូរ នឹង​សង្គ្រាម​នុយក្លេអ៊ែរ ។​

​ប្រភព​ខាងលើ​ដដែល នៅបាន​បញ្ជាក់ថា ការ​វាយឆ្មក់​ចូល​ភូមិគ្រឹះ​របស់លោក Kim Jong-Un គឺ​លំបាក​បំផុត ព្រោះ​មេដឹកនាំ​រូបនេះ មាន​កិច្ចការពារ​យ៉ាង​មធ្យ័ត ។ លោក​វាយតម្លៃថា សម​មាត្រ​ជោគជ័យ​គឺ​ក្រោម ៤០%​ប៉ុណ្ណោះ ។ យុទ្ធនាការ​មួយបែប​នេះ ជា​អំពើ​បំពាន​ច្បាប់​អន្តរជាតិ ។​

​គួរ​កត់សម្គាល់ថា ព័ត៌មាន​នេះ បាន​លេចឮ​ឡើង ក្រោយពេល​វិទ្យាស្ថាន​ប្រឹក្សា​យោបល់​មួយ របស់​រដ្ឋាភិបាល​អង់​គ្លេ​ស ព្រមាន​ថា ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង កំពុង​ស្ថិតនៅ​ចំណុចកំពូល ហេតុនេះ​សង្គ្រាម​គឺជា “​លទ្ធភាព​ជាក់ស្តែង​” មួយ ហើយ​ក្រុង​ឡុង គប្បី​ត្រៀម​បំរុង​សម្រាប់​ស្ថានការណ៍​អាក្រក់​បំផុត ។ វិទ្យាស្ថាន​ប្រឹក្សា​យោបល់​យុទ្ធសាស្ត្រ​នេះ លើកឡើង​ទៀតថា ជម្លោះ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​នឹង​បណ្តាល​ឲ្យ​មនុស្ស​រាប់សែន​នាក់​រង​ផលវិបាក វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក នឹង​ជះឥទ្ធិពល​គួរ​ឲ្យ​ខ្លាច ពិសេស​ក្នុងស្ថានភាព​ការទូត និង​នយោបាយ​នៅ​អាស៊ី​បូព៌ា បច្ចុប្បន្ននេះ ៕​

×