តាមដេលីស្តា ពួកអ្នកបើកបររថយន្តបានសង្កេតឃើញខ្មោចត្រីឆ្លាមរាប់រយក្បាលនៅរដ្ឋមីស៊ីកេន ភាគខាងលិចមិចស៊ីកូ។ មានខ្មោចត្រីប្រមាណ ២៥០ក្បាល ដែលពុំឃើញមានក្បាលស្រកី និងពោះវៀន។ ខ្មោចត្រីទាំងអស់នោះកំពុងស្ថិតក្នុងសភាពរលួយស្អុយ។
មន្ត្រីសមត្ថកិច្ចបានទទួលរបាយការណ៍នេះ ហើយក៏បានធ្វើការជញ្ជូនខ្មោចត្រីចេញ និងសំអាតថ្នល់។ ទន្ទឹមនោះសមត្ថកិច្ចប៉ូលិសក៏ចាប់ផ្តើមការស៊ើបអង្កេតស្វែងរកពីជនដៃដល់ដែលបានប្រព្រឹត្តអំពើទាំងនោះ។
រថយន្តសមត្ថកិច្ចកំពុងដឹកខ្មោចត្រីយកទៅកម្ទេចចោល
តាមពលរដ្ឋនៅតំបន់នេះ ឲ្យដឹងថា ត្រីឆ្លាមទាំងនេះ ត្រូវបានគេចាប់គ្រវែងចេញពីនាវាមួយគ្រឿង ដែលធ្វើដំណើរតាមផ្លូវជាតិនេះ ។ ប៉ូលិសសង្ស័យថា ត្រីឆ្លាមទាំងនេះ បានត្រូវជនល្មើសនេសាទខុសច្បាប់ ហើយផ្នែកដែលគេយកទៅគឺទុកសម្រាប់កែច្នៃឱសថ គ្រឿងសំអាង និងអាហារ៕ អាទិត្យ