កាលពីថ្ងៃទី២៣ ខែមករា ភ្នំភ្លើង Mayon បានព្រួសចេញនូវកម្អែផេះផង់ ឡើងលើលំហអាកាសកម្ពស់រហូតដល់ ១០ គីឡូម៉ែត្រ ក្នុងអំឡុងពេលថ្ងៃត្រង់ ។ ក្រុមអ្នកជំនាញភ្នំភ្លើងបានបង្កើនការប្រុងប្រយ័ត្ន ដល់ពលរដ្ឋរស់នៅក្នុងតំបន់ជុំវិញផងដែរ ព្រោះការផ្ទុះរបស់ភ្នំភ្លើងនេះ នឹងបង្កដ៏គ្រោះថ្នាក់ឡើង ។
ពលរដ្ឋចំនួន ២៧,០០០ នាក់ ត្រូវបានជម្លៀសចេញទៅកាន់ទីកន្លែងសុវត្ថិភាព ព្រោះប្រទេសព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អ្នកទាំងអស់គ្នា ។ ខណៈពលរដ្ឋជាច្រើនកំពុងរង់ចាំព័ត៌មានល្អ, ស្រាប់តែបុរសម្នាក់សម្រេចចិត្តបន្ធូរអារម្មណ៍ទុក្ខព្រួយរបស់ប្រទេសជាតិ តាមរយៈការចែករំលែកវីដេអូកំប្លែងមួយ ។
នៅក្នុងវីដេអូបង្ហោះដោយអ្នកលេងហ្វេសប៊ុកឈ្មោះ Gary Bañaga , នោះបុរសដោះអាវម្នាក់ត្រូវបានឃើញប្រើប្រាស់កង្ហា១គ្រឿង ដើម្បី «បណ្តេញចេញ» កម្អែផេះផង់ធ្លាក់ចុះមក ដែលកំពុងលេបតំបន់របស់ពួកគេសន្សឹមៗ ។ បុរសម្នាក់នេះដែលដាក់ឈ្មោះថា “Super Nak” បានប្រើ «ថាមពល» ខ្យល់របស់គាត់ ដើម្បីផ្លុំជះកម្អែទាំងនោះរសាត់ចេញឆ្ងាយ ។
ទោះបីមានអ្នកលេងអ៊ីនធើរណេត ដែលបានឃើញវីដេអូថាមិនសមរម្យក៏ដោយ ក៏មានអ្នកខ្លះថា វាជាភាពវិជ្ជមានដ៏ស្រស់ស្រាយមួយ ។ នេះគ្រាន់តែជាដំណើរមួយបង្ហាញថា ប្រជាជនហ្វីលីពីនជាច្រើនបន្តស្នាក់នៅដោយភាពវិជ្ជមាន និងសប្បាយ បើទោះជាបញ្ហាគ្រោះធម្មជាតិនេះ កំពុងវាយប្រហារប្រទេសជាតិដ៏គួរឲ្យព្រួយបារម្ភ ៕ ចន្ទី