រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ចំនួន ១៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃ ដែលបានវាយប្រហារទូទាំងរដ្ឋកាលីហ្វញ៉ាភាគខាងជើង។ នេះបើតាមការចេញផ្សាយរបស់ ស៊ីស៊ីអ៊ិន (CNN) នៅថ្ងៃពុធនេះ។
អ្នកពន្លត់អគ្គិភ័យរាប់រយនាក់កំពុងតស៊ូជាមួយនឹងភ្លើងឆេះព្រៃ និងបានជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីផ្លូវរបស់វា។
បើតាមសេចក្តីរាយការណ៍ មនុស្សចំនួន ១៨០នាក់ បានបាត់ខ្លួន ហើយផ្ទះសម្បែង និងសំណង់អាគារជំនួញចំនួន ២.០០០ខ្នង ត្រូវបានរកការបំផ្លិញបំផ្លាញ។
ភ្លើងឆេះព្រៃនោះបានចាប់ផ្តើមកើតឡើងតាំងពីថ្ងៃអាទិត្យកន្លងទៅ ហើយបានចាប់ភ្លើងឆាបឆេះរាលដាលយ៉ាងលឿន ដោយសារតែមានខ្យល់ខ្លាំង អាកាសធាតុក្តៅ និងស្ងួត ព្រមទាំងមិនមានសំណើម។
មនុស្សជាង ២០.០០០នាក់ ត្រូវបានគេបញ្ជាឲ្យភៀសខ្លួនចេញចាប់តាំងពីថ្ងៃអង្គារយប់ម្សិលមិញ ហើយអាជ្ញធរក៏បានប្រាប់ប្រជាជនដទៃទៀតឲ្យរៀបចំឥវ៉ាន់ ឯកសារ និងថ្នាំពេទ្យ ដើម្បីត្រៀមខ្លួនចាក់ចេញ ក្នុងករណីពួកគេត្រូវរត់គេច បើភ្លើងឆាបឆេះលឿន។
ភ្លើងព្រៃបានឆេះលើផ្ទៃដីចំនួនជិត ៥០.០០០ហិចតាក្នុងរដ្ឋកាលីហ្វញ៉ា៕សុភ័ក្ត្រ