Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Egypt “Book of the dead” ចារឹក​នាំ​ព្រលឹង​ទៅកាន់​អមតៈ​ភាព​នៃ​ជីវិត​ក្រោយ​ការស្លាប់​

ជា​សៀវភៅ​ឬ​ហៅ​បាន​ថា ជា​ចារឹក សម្រាប់​នាំ​ព្រលឹង​នឹង​ការពារ​អ្នកស្លាប់​ទៅកាន់​ឋាន​ក្រោម​ដោយ​សុ​វត្តិភាព ដើម្បីអោយ​ព្រលឹង​ទាំងនោះ​ក្លាយជា​អមតៈ​នៅក្នុង​ភព​ថ្មី​នៃ​ជីវិត បន្ទាប់ពី​ការស្លាប់​។​

​នៅក្នុង​ចារឹក​នោះ មាន​ចារ​អំពី​ដំណើរ​នៃ​ការស្លាប់​ថា តើ​ព្រលឹង​ទាំងនោះ​ត្រូវ​ជួបនឹង​អ្វីខ្លះ ហើយ​បើ​គ្មាន​ចារឹក​នេះ​ជាប់​ទៅជា​មួយ​ទេ ព្រលឹង​នឹងត្រូវ​បាន​កំទេច​ដោយ​សត្វ​នរក​នានា ហើយនឹង​មិនបាន​ទៅកាន់ (immortality) អមតៈ​ភាព​នៃ​ជីវិត​ក្រោយ​ការស្លាប់​។

250BC Thebes, Egypt ក្នុង​រជ្ជកាល​ទី​ប្រាំបួន មាន​បុរស​ម្នាក់​ឈ្មោះ Ani គាត់​រស់ក្នុង​សម័យកាល​រុងរឿង​របស់ Egypt អំឡុង​ឆ្នាំ 1600BCE ទៅ 1200BCE ហៅថា “The new kingdom” ជា​រយៈពេល​ដែល​ទ័ព Egypt កាន់កាប់​ទឹកដី​របស់ Nubia និង Syria ក្នុង​រជ្ជកាល​របស់ Ramses និង Set​។

Ani ចាប់ផ្ដើម​គិត​អំពី​ជីវិត​បន្ទាប់ពី​ការស្លាប់ គាត់​ជា​អ្នក​ផ្ដួច​ផ្ដើមគំនិត​បង្កើត​ចារឹក​នេះ​ឡើងមក​ដើម្បី​ធ្វើជា​ស្ពាន​ចម្លង ដោយ​ចារឹក​នោះបាន​ត្រូវគេ​ដាក់ឈ្មោះថា “Papyrus of Ani” ហើយ​នេះ​ជា​ចារឹក​ដំបូងបង្អស់​ដែល​បាន​បង្កើតឡើង ហើយ​ចារឹក​នេះដែរ​ក៏​ជា​ចារឹក​សាសនា​ដំបូងបង្អស់​នៅលើ​លោក​។

Papyrus មួយ​នេះ​ត្រូវបាន​យកមក​ប្រទេស​អង់គ្លេស​ដោយ​លោក Sir E. A. Wallis Budge សម្រាប់​ការប្រមូល​រក្សាទុក​រប​ស់ British Museum ទើប​ធ្វើអោយ papyrus ជាច្រើន​ទៀត​អាច​នៅបាន​ដល់​សព្វថ្ងៃនេះ​ក្នុងកា​រក្សាទុក​យ៉ាង​ល្អ​៕​​ដោយ ៖ ក្ខិ​ណី​

×