មិនចូលចិត្តភាពរអិលៗលើស្បែកក្រោយពេលលាបឡេការពារកម្ដៅថ្ងៃមែនទេ? កុំបារម្ភ! អ្នកមិនចាំបាច់ប្រើប្រាស់ផលិតទាំងនោះទៀតទេ ព្រោះមានអាហារមួយចំនួនអាចជួយការពារស្បែកពីកម្តៅព្រះអាទិត្យបាន។ អាហារទាំងនោះមានដូចខាងក្រោមនេះ៖
១. ការ៉ុត
បន្លែមើមនេះជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene ដែលជួយការពារស្បែកទប់ស្កាត់ផលប៉ះពាល់នៃពន្លឺព្រះអាទិត្យច្រើនហួស ឬក្ដៅខ្លាំង។
២. តែបៃតង
សារធាតុ Catechins និង tannins ក្នុងតែបៃតងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម ដែលជួយទប់ស្កាត់ការបំផ្លាញលើស្បែកពីសំណាក់ពន្លឺព្រះអាទិត្យ ឬកម្ដៅថ្ងៃ។ ដើម្បីជាការប្រសើរ ចូរទទួលទានតែបៃតងឲ្យបានពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។
៣. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន E ដែលល្អណាស់សម្រាប់សុខភាពស្បែក។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៤. ទំពាំងបាយជូរក្រហម
ផ្លែឈើនេះមានផ្ទុកសារធាតុ Quercetin ដែលជួយកាត់បន្ថយការខូចខាត DNA ដែលបណ្ដាលមកពីកាំរស្មីព្រះអាទិត្យ។
៥. ប៉េងប៉ោះ
មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ជួយទប់ស្កាត់ជំងឺមហារីកស្បែកបានយ៉ាងប្រសើរ។
៦. ផ្លែឪឡឹក
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹក និងសារធាតុប្រយុទ្ធប្រឆាំងជំងឺមហារីក lycopene។
៧. បន្លែបៃតង
មានផ្ទុកសារធាតុ zeaxanthin និង lutein ដែលជួយការពារស្បែកពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ។
៨. ផ្កាខាត់ណា
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងអាមីណូអាស៊ីត histidine ដែលជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី ហើយរក្សាការពារសុខភាពស្បែកពីពន្លឺព្រះអាទិត្យគួរឱ្យកត់សម្គាល់៕
អត្ថបទ៖ Health.com.kh