Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ចាយប្រាក់​ដុល្លារ​ក្លែងក្លាយ​

ពោធិ៍សាត់​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំក្រវាញ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​លុយ​ក្រដាស់ប្រាក់​ដុល្លារ​អាមេរិក​ក្លែងក្លាយ នៅ​ចំណុច​ភូមិ​ព្រែ​កមួយ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​ជនសង្ស័យ​ឈ្មោះ​តាំង តា​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពោ​តា​កួយ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​ជិះ​ម៉ូតូ​ធុន​ធំ​១​គ្រឿង ធ្វើ​សកម្មភាព​យកលុយ​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ មាន​ក្រដាស់​២០$ ទិញ​កាត​ទូរស័ព្ទ​ស្មា​ត​១$ ពី​ជនរងគ្រោះ​ឈ្មោះ​ខែ​ក ធា​រៈ ភេទ​ស្រី រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ បន្ទាប់មក ជនសង្ស័យ​ឈ្មោះ​តាំង តា​យ ក៏​បន្ត​ជិះ​ម៉ូតូ​យក​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ មាន​៖ ក្រដាស់​១០$ ទៅ​ទិញ​កាត​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ឈ្មោះ​ប៉ុង សុ​បុត្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។ ជនរងគ្រោះ​ពិនិត្យឃើញថា ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ ក៏​ផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​តែម្តង​។​

​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​អាជីវករ​អ្នកលក់ដូរ ភ្លាមៗ​នោះ សមត្ថកិច្ច​ចាត់វិធានការ​ប្រើប្រាស់​ក​ម្លាំ​ង និង​មធ្យោបាយ​រថយន្ត​១​គ្រឿង ដេញ​ប្រ​ម៉ាញ់​តាម​ចាប់​ជនសង្ស័យ ហើយ​ឃាត់ខ្លួន​នៅ​ចំណុច​ក្បែរ​ស្ពាន​ក្របៅ​ជ្រុំ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​សំរោង​យា ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ចាត់ការ​បន្ត​។ លោក​វរសេនីយ៍ឯក​តាន់ គា​រិ​ទ្ធ អធិការនគរបាល​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា ក្រោយពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​រកឃើញ​វត្ថុតាង​មាន ៖ លុយ​ដុល្លារ​ក្លែងក្លាយ​ដូចជា ក្រដាស់ប្រាក់​១០$ ចំនួន​៣២​សន្លឹក ២០$​ចំនួន​៣​សន្លឹក ៥០​ដុល្លារ​ចំនួន​៩​សន្លឹក ១០០$​ដុល្លារ​៣​សន្លឹក ព្រមទាំង​ម៉ូតូ​១​គ្រឿង ម៉ាក​អឹម​អេះ​អ៊ិ​ច ពាក់​ផ្លាកលេខ​ពោធិ៍សាត់ 1F.7767 ទៀតផង​។​

​លោក​តាន់ គា​រិ​ទ្ធ បាន​បន្តថា ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ធ្វើឡើង​តាម​ការសម្របសម្រួល របស់លោក​កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​យក​ជនសង្ស័យ មក​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​រួច សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×