បាត់ដំបង៖ ឯកឧត្តមសឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា អាជ្ញាធរនិងសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ត្រូវការពារការគ្រប់គ្រងដីចំណីផ្លូវ ដីចំណីអូរ ស្ទឹង អាងទំនប់និងដីចំណីប្រឡាយ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ និងគ្រប់គ្រងសំណង់ ឲ្យមានប្រសិទ្ធភាពទៅតាមច្បាប់ បានគិតគួរការពារសុវត្ថិភាពដល់អ្នករស់នៅ ដែលរាជរដ្ឋាភិបាលចង់បាន។
ការលើកឡើងបែបនេះ ក្នុងពិធីវេទិកាស្ដីពីការគ្រប់គ្រងដីចំណីផ្លូវ ដីចំណីអូរ ស្ទឹង អាងទំនប់និងដីចំណីប្រឡាយ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍និងគ្រប់គ្រងសំណង់ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលសន្និសីទមិត្តភាពបាត់ដំបង-ដាណាំង។
ឯកឧត្តមសឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថា ការគ្រប់គ្រងដីចំណីផ្លូវ ដីចំណីអូរ ស្ទឹង អាងទំនប់និងដីចំណីប្រឡាយ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ និងគ្រប់គ្រងសំណង់ គឺជាកិច្ចការមួយដែលយើងត្រូវតែធ្វើនៅតាមមូលដ្ឋាន ឬខេត្តក្រុងទាំងអស់គ្នាដូចជាក្រុមអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍លក់មួយបានចាក់ដីលុបបឹង ឬប្រឡាយទឹកហើយនាំគ្នាធ្វើមិនដឹងមិនឃើញ។ ម្យ៉ាងទៀតសំណង់ផ្ទះដែលសង់លើដីចំណីផ្លូវ ហើយក៏មិនអើពើទៅហាមឃាត់បញ្ឈប់ទេ។ ទង្វើរនេះមិនល្អទេ គឺខុសនិងច្បាប់ហើយ ប៉ុន្តែបើម្ចាស់សំណង់ ឬម្ចាស់អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍មិនស្ដាប់ ត្រូវហៅមកធ្វើកិច្ចសន្យាបញ្ឈប់ បើមិនឈប់ទេ និងមានជាប់ទោសទណ្ឌតាមផ្លូវច្បាប់។
ស្ត្រីម្នាក់ដែលជាម្ចាស់បូរីរស្មីបាត់ដំបង អាជីវកម្មអភិវឌ្ឍលក់ផ្ទះល្វែង បានសុំសំណូមពរដល់អាជ្ញាធរក្រុងបាត់ដំបង ធ្វើយ៉ាងណាជួយយកកាលសំណល់សំរាម ចេញដែលនៅជិតបូរីរស្មីបាត់ដំបងផង ព្រោះវាមានក្លិនស្អុយ ឬមានអ្នកដុតសំរាមដែលជះក្លិនមិនល្អអាចបង្កឲ្យមានជំងឺឆ្លងបាន។
ឯកឧត្តមងួន រតនៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា អាជ្ញាធរគួរទុកដីឲ្យធំៗទៅហើយ សុំកុំឲ្យមានសំណង់នៅលើផ្លូវហ្នឹង។ មានបញ្ហាធ្វើរបងបិទផ្លូវសាធារណៈ ប្ដឹងទៅអាជ្ញាធរហើយមិនរវល់ តើគួរទៅប្ដឹងកន្លែងណាខ្លះ?។ ការធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋាន ដែលមានទំហំចាប់ពី៤-៣០ល្វែង ឬ៣-៣០ភូមិគ្រិះឬ៤-៣០យូនីត ឬអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ដែលមានទំហំក្រោម១០០០០ម៉ែត្រការ៉េ (១ហិកតា) ត្រូវមានលិខិតអនុញ្ញាតប្រកបអាជីវកម្មពីមន្ទីរជាមុន។ ការធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋាន ដែលមានទំហំលើសពី៣០ល្វែង ឬលើសពី៣០ភូមិគ្រឹះ ឬលើសពីយូនីត ឬអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ ដែលមានទំហំចាប់ពី១០០០០ម៉ែត្រការ៉េ (១ហិកតា) ឡើង ត្រូវមានអាជ្ញាប័ណ្ណពីក្រសួងជាមុន។ ឯកឧត្តមងួន រតនៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការចូលរូមមតិប្រមូលបន្ថែម ដើម្បីពង្រឹងយន្តការដែលមានស្រាប់ និងរិះរកវិធីសាស្ត្រ និងវិធានការបន្ថែមទៀត ក្នុងការគ្រប់គ្រងការប្រើប្រាស់ដី ឲ្យមានប្រសិទ្ធភាព ពិសេសក្នុងការបម្រើរសេវាជូនអតិថិជន និងប្រជាពលរដ្ឋតាមតម្រូវការ។ បញ្ហាគ្រប់គ្រប មានបញ្ហាជាច្រើនពាក់ព័ន្ធនិងផ្លូវច្បាប់ ដោយសារបច្ចេកទេសនិងនីតិវិធីនេះឯង។
គួរបញ្ជាក់ផងដែរថា នៅខេត្តបាត់ដំបងមានបញ្ហាធ្វើសំណង់រំលោភលើដីចំណីផ្លូវ ដីចំណីអូរ ស្ទឹង អាងទំនប់និងដីចំណីប្រឡាយជាច្រើនកន្លែងផងដែរ។ ក្នុងវេទិកាស្ដីពីការគ្រប់គ្រងដីចំណីផ្លូវ ដីចំណីអូរ ស្ទឹង អាងទំនប់ និងដីចំណីប្រឡាយ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍និងគ្រប់គ្រងសំណង់ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលសន្និសីទមិត្តភាពបាត់ដំបង-ដាណាំង(អគារE) អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់បានប្ដេជ្ញាពង្រឹងនិងការពារគ្រប់គ្រងដីចំណីផ្លូវ ដីចំណីអូរ ស្ទឹង អាងទំនប់និងដីចំណីប្រឡាយអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ និងគ្រប់គ្រងសំណង់ឲ្យមានប្រសិទ្ធភាពផងដែរ៕
ដោយ៖អ៊ុងសារុំ