Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកឧត្តម ឃួ​ង ស្រេង ដាក់បទបញ្ជា​ឲ្យ​លុបបំបាត់​ពេទ្យធ្មេញ ឬ​ជាង​ធ្មេញ ក្លីនិក​ឯកជន និង​ឱសថស្ថាន ដែល​គ្មាន​ច្បាប់​

​ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង ដាក់បទបញ្ជា​ផ្ទាល់មាត់ ឲ្យ​មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពិនិត្យ លុបបំបាត់​រាល់​ពេទ្យធ្មេញ ឬ​ជាង​ធ្មេញ ក្លីនិក​ឯកជន និង​ឱសថស្ថាន​នានា ដែល​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ឲ្យ​ខាងតែបាន ។ ឯកឧត្តម បាន​បញ្ជាក់ថា មន្ទីរ​សុខាភិបាល ត្រូវធ្វើ​កិច្ចការងារ​នេះ​ឲ្យ​ប្រាកដប្រជា ដើម្បី​រាជធានី​ភ្នំពេញ ស្រស់បំព្រង កុំ​ឲ្យ​មាន​បទល្មើស​កើតឡើង ដោយ​គ្រប់គ្រង ទីតាំង​ក្លីនិក​ឯកជន ក៏ដូចជា​គ្រប់គ្រង​ទីតាំង​ក្លីនិក ដែល​អត់​ច្បាប់​ត្រូវ​លុបចោល ។​

អភិបាលរាជធានីភ្នំពេញ ដាក់បញ្ជាយ៉ងម៉ឺង​ម៉ាត់ ដល់ម​ន្ទីរ​សុខាភិបា​លរាជ​ធា​នីភ្នំពេញ និងជាពិសេសអភិ​បា​លខ​ណ្ឌទាំ​ង១៤ ត្រូវពិនិត្យជាបន្ទាន់ពេទ្យ​ធ្មេ​ញអត់​ច្បាប់ ក្លីនិកអត់ច្បាប់និងឱស​ថ​ស្ថានអ​ត់ច្បាប់ ដែលកំពុងដំណើរការ​នៅ​ក្នុងរា​ជធានី​ភ្នំពេញ​ទាំ​ងអ​ស់​ ត្រូវបិ​ទ​ឈប់ឲ្យដំណើរការបន្តទៀ​ត​នាំ​ឲ្យគ្រោះថ្នាក់ដល់ជីវិតប្រ​ជា​ព​លរ​ដ្ឋ។

ក្នុង​ពិធី “​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ដំណើរការ​មន្ទីរ​សុខា ភិ​បាល ស្ថិតក្រោមរ​ច​ន​សម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា “​ពេទ្យធ្មេញ​តាម​ត្រកូល ឬ​ជាង​ធ្មេញ​ខ្លះ ពី​ដើម កាល​ឆ្នាំ​៨០​មក គាត់​មើល​ធ្មេញ ផ្ទេរ​ពី​ឪ​ទៅ​កូន ប៉ុន្តែ​អ្នកខ្លះ​គាត់​មានគំនិត គាត់​រៀន​ពី​ឪ​ទៅ​កូន ជីវភាព​ធូរធារ គាត់ បាន​បញ្ជូន​កូន​ទៅ​រៀន​ពេទ្យធ្មេញ ។ ក្រោយមកទៀត កូន​គាត់​ក៏​ឈរ​ជា​ពេទ្យធ្មេញ នឹង​ប្រក​បរប​អាជីវកម្ម បើក​ពេទ្យ​តទៅ ប៉ុន្តែ​អ្នកខ្លះ​ទៀត មិនបាន​មាន​វិជ្ជាជីវៈ​នេះ មន្ទីរ​សុខាភិបាល​ត្រូវ​បិទ​ឲ្យ​អស់​ចំណុច​នេះ ។ ឥឡូវនេះ កូ​វីដ​១៩ បើ​យក​ពេទ្យធ្មេញ ទៅ​មើល​ធ្មេញ​ទៀត រឹត​តែមាន​បញ្ហា ដូច្នេះ​មន្ទីរ​សុខាភិបាល​លុបបំបាត់​ឲ្យ​ខាងតែបាន “​។

“​ក្នុងនោះ ខណ្ឌ​ទាំង​១៤ ត្រូវ​មើល​បញ្ហា​នេះ មិនមែន​តែ​បញ្ហា​ពេទ្យធ្មេញ​មួយ​នោះទេ ក្លីនិក​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ត្រូវ​បិទ​។ អភិបាលខណ្ឌ​ទាំង​១៤ ត្រូវ​ដឹង​ក្លីនិក​នៅក្នុង​ដែន​សមត្ថកិច្ច​ខ្លួនឯង​មាន​ប៉ុន្មាន ផ្នែក​អ្វីខ្លះ មានច្បាប់​ឬ​គ្មាន​ច្បាប់ ត្រួតពិនិត្យ​បញ្ហា​នេះ មិន​បណ្តោយ​ស្រេច​តែ​ចិត្ត​ទេ​” អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​បន្ថែម​យ៉ាង​ដូច្នេះ​។​

​ឯកឧត្តម បាន​ថ្លែង​បន្តទៀតថា “​រឿង​ព្យាបាល​អ៊ីចឹង​ដែរ ក្លីនិក​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ មាន​វិធាន​អ្វីខ្លះ​ឲ្យ​ប្រាកដប្រជា​។ ខ្ញុំ​ជឿជាក់ថា​ខណ្ឌ​ទាំង​១៤ មិនទាន់​យកចិត្តទុកដាក់​ដល់​ចំណុច​នេះ​ទេ ។ ជួយ​គ្នា​មិនមែន​រឿងនេះ របស់​សុខាភិបាល​តែម្នាក់ឯង​ទេ ។ ឥឡូវនេះ រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការងារ​នេះ មក​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ កាលពីមុន ចេះតែ​ប្រ​ឡំ​ប្រ​កូវ​មាន​ពេទ្យធ្មេញ មាន​ជាង​ធ្មេញ ប៉ុន្តែ​មិនគួរ​ឲ្យ​មាន​ជាង​ធ្មេញ​ខ្វះ​អ្វី​ពេទ្យធ្មេញ​យើង ចេញមក​សញ្ញាបត្រ​ប៉ុនណា​ប៉ុ​ណ្ណី ស្រាប់តែ​ឲ្យ​មាន​ជាង​ធ្មេញ​ទៀត មិច​កើត​ជាង​ធ្មេញ​នឹង​ដាំ​ពេជ្រ​ដាំ​ស្អី​នឹង បើ​ទោះ​ដាំ​អ្វី​ក៏​វា​ឆ្លង​រោគ​ដែរ ហើយ​វា​មិនត្រូវ​នឹង​បទដ្ឋាន​បច្ចេកទេស​មិនត្រូវ​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ។ អ៊ីចឹង​អ្វីដែល​អសកម្ម​លុបបំបាត់​ចោល​” ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×