ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី11 ខែមិថុនា ឆ្នាំ2020 នេះមានគណនេយ្យហ្វេសប៊ុកឈ្មោះថា Chum Phearum បានបង្ហោះរៀបរាប់ថា “មានករណីភ្ញាក់ផ្អើលនឹងមន្ត្រីនគរបាលខេត្តព្រះសីហនុម្នាក់ដែលទំនងជាបែកថ្នាំបានយកខោអាវនគរបាលរបស់ខ្លួនមកបោះចោលនៅការ៉ាស់សាំង sokimex និង Tela ក្នុងសង្កាត់៣ ខេត្ត-ក្រុងព្រះសីហនុ រួចឡើងឡានក្រុងចេញទៅបាត់”។
ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អតីតមន្ត្រីនគរបាលរូបនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឲ្យ ការិយាល័យបុគ្គលិក ធ្វើការណែនាំ ជាច្រើនដងរួចមកហើយ និងបានធ្វើការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុផងដែរ៕ ដោយ៖កូឡាប