Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ស្នើឲ្យ ពលរដ្ឋ​វៀតណាម​ទាំងអស់ បន្ត​គោរព​ច្បាប់​របស់​ប្រទេស​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ​

​ភ្នំពេញ​៖នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ស្នើឲ្យ ពលរដ្ឋ​វៀតណាម​ទាំងអស់ បន្ត​គោរព​ច្បាប់​របស់​ប្រទេស​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ ហើយ ពលរដ្ឋ​វៀតណាម​ដែល​កាន់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ អស់​សុពលភាព សូម មក​បន្ត​សុពលភាព និង​កូនៗ​ដែល​គ្រប់​អាយុ សូម​អ​ញ្ជើញ​មក​ដាក់ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ស្នាក់នៅ ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​នា ថ្ងៃ​សុក្រ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បានអនុញ្ញាត​ឲ្យ​លោក​ប្រធាន​សមាគម​វៀតណាម ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​សមាជិក ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាគម​ដែល​បាន​ជួយ​បង្កលក្ខណៈ​ងាយស្រួល ក្នុងការ​ចូលរួម អនុវត្ត​ច្បាប់​របស់​កម្ពុជា​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក ក៏បាន​ពិភាក្សា​លើបញ្ហា​ប្រឈម​មួយចំនួន ដែល​ពលរដ្ឋ​វៀតណាម​ស្នាក់នៅ​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​។

​នៅ​ទីបញ្ចប់​ឯកឧត្តម ន​នាយ​ឧ​ត្ត​ម​សេនីយ៍​” បាន​ស្នើឲ្យ​លោក​ប្រធាន​សមាគម និង​សមាជិក ជួយ​បន្ត​ខិតខំ​ផ្សព្វផ្សាយ ដល់​ពលរដ្ឋ​វៀតណាម​ទាំងអស់ ឲ្យ​បន្ត​គោរព​ច្បាប់​របស់​ប្រទេស​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​សូម​ជូនដំណឹង​ដល់ ពលរដ្ឋ​វៀតណាម​ដែល​កាន់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ អស់​សុពលភាព សូម​អ​ញ្ជើញ​មក​បន្ត​សុពលភាព និង​កូនៗ​ដែល​គ្រប់​អាយុ សូម​អ​ញ្ជើញ​មក​ដាក់ពាក្យ​ស្នើសុំ​ប័ណ្ណ​ស្នាក់នៅ ឲ្យ​បាន​គ្រប់ៗ​គ្នា​”៕

ដោយ​៖​កូ​ឡាប​


×