Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទោះបីជា​មានការ​ហត់នឿយ​យ៉ាងណា ក៏​គ្រូពេទ្យ​ត្រូវតែមាន​ការអត់ធ្មត់ ឲ្យ​បាន​ខ្ពស់​ជាមួយនឹង​អ្នក​ជំ​ងឹ ដែល​ត្រូវ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​

​តាកែវ ៖ ឯកឧត្តម អ៊ូច ភា ណែនាំ​ឲ្យ​ក្រុមគ្រូពេទ្យ​ត្រូវតែមាន​ការអត់ធ្មត់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ជាមួយនឹង​អ្នក​ជំ​ងឹ និង​ត្រូវ​ប្រើប្រាស់​ឲ្យ​អស់ពី​សមត្ថភាព ក្នុងការ​ព្យាបាល​អ្នក​ជំ​ងឹ​ឲ្យ​បាន​ធូរស្រាល ឬ​ជាសះស្បើយ ជៀសវាង​មានការ​ប៉ះទង្គិច​ជាមួយនឹង​កា​រិះគន់​នានា ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ទៅ​ក្រមសីលធម៌​ឬ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ។​

​ឯកឧត្តម​អភិបាល​ខេត្តតាកែវ ថ្លែង​បែបនេះ​នៅក្នុង​ពិធី ផ្សព្វផ្សាយ​និង​ដាក់​ឲ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខេត្តតាកែវ នៅ​សាលប្រជុំ​សាលាខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០២០ ។​

​ឯកឧត្តម អ៊ូច ភា បាន​បន្តថា ជាធម្មតា​ក្រុមគ្រូពេទ្យ​ប្រឈម​នឹង​ការប៉ះទង្គិច​ច្រើន​ជាមួយនឹង​អ្នកជំងឺ ទៅលើ​ការតាមដាន​សុខភាព និង​ព្យាបាល​ដល់​អ្នក​ជំ​ងឹ​មួយថ្ងៃៗ​រាប់រយ​នាក់ ដែល​ការងារ​ទាំងនេះ សុទ្ធសឹងតែ​ជាការ​ងារ​មួយ​ដែល​ត្រូវ​ប្រើប្រាស់​ខួរក្បាល​ក្នុង​គិត និង​វិភាគ​លើ​រោគវិនិច្ឆ័យ​របស់​អ្នកជំងឺ ដើម្បី​ព្យាបាល​ពួកគាត់​ឲ្យ​បាន​ធូរស្រាល ម្លោះ​ហើយ​ក្នុងស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​គ្រូពេទ្យ​មួយចំនួន​ទទួលរង​នូវ​សម្ពាធ​តានតឹង លើ​ការងារ​មួយចំនួន ហើយ​មកជួប​ជាមួយនិង​សាច់ញាតិ​អ្នកជំងឺ​មានការ​តក់ក្រហល់ លើ​ការស្នើសុំ​ឲ្យ​គ្រូពេទ្យ​ជួយ ធ្វើ​ពិបាក​ក្នុងការ​និយាយ​គ្នា ទើប​កើតមក​ជាមាន​រឿង​ស្តាប់​គ្នា​មិនបាន និង​លើកយក​ហេតុផល​ផ្សេងៗ​មក​ធ្វើការ​រិះគន់​ដល់​ក្រុមគ្រូពេទ្យ ក៏ប៉ុន្តែ​ក្នុង​មួយរយៈ​ចុងក្រោយ​ក្នុងអំឡុងពេល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​នេះ ក្រុមគ្រូពេទ្យ​ទាំងអស់ ត្រូវបាន​លើកទឹកចិត្ត និង​មានការ​កោតសរសើរ​ច្រើន​ពី​បណ្តា​មហាជន​ទាំងអស់ ដូច្នេះ​ក្រុមគ្រូពេទ្យ​ត្រូវតែ​បន្ត និង​រក្សា​ឲ្យ​បាន​ចំពោះ​ការកោតសរសើរ​នេះ​បន្តទៀត ជាមួយនិង​ការពិនិត្យ​និង​ព្យាបាល​សុខភាព ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ពី​មន្ទីរពេទ្យ ៕
​ដោយ​៖ តាកែវ​

×