Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ជា​កម្មករ បាន​ស្លាប់​ភ្លាមៗ នៅក្នុង​ករណី​ផ្ទុះ​ដុំ​ម្សៅ​សូ​ដ្យូ​ម​ក្ល​រ៉ា​ត សម្រាប់​បាញ់​ដើម​តា​ង៉ែ​ន​ឲ្យ​ចេញ​ផ្លែ​

​បាត់ដំបង​៖ មន្ទីរ​ព័ត៌មាន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ស្ត្រី​វ័យ​២៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ករណី​ផ្ទុះ​ដុំ​ម្សៅ សូ​ដ្យូ​ម​ក្ល​រ៉ា​ត (SodiumChloride) សម្រាប់​បាញ់​បញ្ជា​ដើម​មៀ​ឬ​ហៅ​តា​ង៉ែ​ន​ឲ្យ​ចេញ​ផ្លែ ។​

​ករណីនេះ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៣០​នាទី ស្ថិតនៅ​ចំការ មៀន​មួយកន្លែង ក្នុងភូមិ​តា​គ្រក់​ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ។

​ករណី​ផ្ទុះ​ម្សៅ សូ​ដ្យូ​ម​ក្ល​រ៉ា​ត កើត​ឡើ​ក្នុងពេលដែល​ប្អូនស្រី យាន យ៉ា ជា​កម្មករ​ចំការ បាន​យក​ដុំ​ម្សៅ សូ​ដ្យូ​ម​ក្ល​រ៉ា​ត ដាក់​ក្នុង​ធុង​ជ័រ​ខៀវ​លាយ​ទឹក​មក​បុក ពេល​កំពុង​បុក​បណ្តាលឱ្យ​ផ្ទុះឡើង​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។

​សូម​ជម្រាបជូន​ថា អ្នក​ដាំ​ដើម​តា​ង៉ែ​ន តែង​ប្រើប្រាស់​ថ្នាំ​បាញ់​ដើ់ម​ដើម្បី​បញ្ជា​ឱ្យចេញ​ផ្លែ​ហើយ​ថ្នាំ​ដែល​បាញ់​នេះ​ត្រូវ​ប្រើប្រាស់​ទឹក​ថ្នាំ​ម្សៅ​សូ​ដ្យូ​ម​ក្ល​រ៉ា​ត (SodiumChloride) ដែល​លាយ​ជា​ល្បាយ​សម្រាប់​បាញ់ ក៏ប៉ុន្តែ​ការប្រើប្រាស់​ដុំ​ម្សៅ​សូ​ដ្យូ​ម​ក្ល​រ៉ា​ត មក​បុក​បែបនេះ គឺ​ពិតជា​បង្ក​គ្រោះថ្នាក់​ខ្លាំងណាស់​។ ករណីនេះ បាន​ឱ្យដឹងពី​មន្ត្រី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។

​មន្ត្រី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ធ្វើការ​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ សូមមេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​វត្ថុ​ទាំងនេះ ព្រោះ​វត្ថុ​នេះ​ពិតជា​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត យ៉ាងពិត​ប្រាកដ ៕ ដោយ​៖​កូ​ឡាប​

×