Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ​ ហ៊ុន សែន ​បាន​ថ្លែង​សារ​ឲ្យ​បន្ត​គាំទ្រ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​

​ភ្នំពេញ​៖ ​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែង​សារ​ឲ្យ​​បន្ត​គាំទ្រ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី ការអភិវឌ្ឍ​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ជំនាញ ដើម្បី​ធានាថា កម្លាំង​ពលកម្ម​របស់​បងប្អូន ប្រជាពលរដ្ឋ​ដែល​អាច​ចាប់យក​ឱកាស​ការងារ​និង​លើកស្ទួយ​ឱ្យ​សេដ្ឋកិច្ចជាតិ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែក​ឯកជន អង្គការ​មិនមែន រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​បងប្អូន​ជនរួមជាតិ ដូចតទៅ​៖

១៖ បន្ត​ចូលរួម​ទប់ស្កាត់​កុំឱ្យ​រលក​ទី ២​នៃ​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​នេះ ឆ្លង​រីក​រាលដាល​នៅតាម សហគមន៍ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ អន្តេវាសិកដ្ឋាន សហគ្រាស គ្រឹះស្ថាន កន្លែង ស្នាក់នៅ និង​ក្នុងចំណោម​សិស្សានុសិស្ស និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ កម្មករនិយោជិត និង និយោជក ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​អនាម័យ សុខភាព និង​សុវត្ថិភាព​តាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល ព្រមទាំង​បន្ត​ខិតខំ​ផ្តល់​ការបណ្ដុះបណ្ដាល​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​ជៀសវាង​ការមើល ស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន ដែល​អាច​នាំឱ្យ​កើតមាន​វិប្បដិសារី​ចំពោះ​ខ្លួន​និង​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់​។​

២៖ បន្ត​ទាញយក​ផល​ឱ្យ​បានជា​អតិបរមា ពី​វិធានការ​អន្តរាគមន៍​ផ្នែក​សេដ្ឋកិច្ចសង្គម​ទាំងអស់​របស់ រាជរដ្ឋាភិបាល ដើម្បី​រក្សា​សកម្មភាព​អាជីវកម្ម លើកស្ទួយ​កំណើន រក្សា​ការងារ បង្កើត​ការងារ​ថ្មី លើកកម្ពស់ សមត្ថភាព​ជំនាញ និង​ទ្រទ្រង់​លំនឹង​ជីវភាព​របស់​ក្មួយៗ​កម្មករនិយោជិត​។​

៣៖ បន្ត​គាំទ្រ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី ការអភិវឌ្ឍ​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ជំនាញ ដើម្បី​ធានាថា កម្លាំង​ពលកម្ម​របស់​បងប្អូន ប្រជាពលរដ្ឋ​ដែល​អាច​ចាប់យក​ឱកាស​ការងារ​និង​លើកស្ទួយ​ឱ្យ​សេដ្ឋកិច្ចជាតិ​អាច​ស្ទុះ​ងើបឡើង​វិញ​បាន​យ៉ាង រហ័ស​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ធានាថា កង្វះ​ជំនាញ​នឹងមិន​ក្លាយជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​ការសម្រេច បាន​នូវ​កំណើន​ខ្ពស់​និង​អនាគត​ភ្លឺស្វាង​ក្នុង​រយៈពេល​មធ្យម​និង​វែង​ខាងមុខ​។​

៤៖ បន្ត​ជំរុញ​លើកទឹកចិត្ត​និង​បង្កើន​ការចុះឈ្មោះ​កូនចៅ​ចូលរៀន​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី មានចំណេះដឹង ចំណេះធ្វើ ជំនាញ​ច្បាស់លាស់ ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ​ល្អ ដែលជា​កត្តា​កំណត់ ភាព​ប្រកួតប្រជែង​សម្រាប់​ចាប់យក​ឱកាស​ការងារ​ល្អ​ក្នុងពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត ដែលនាំឱ្យ​គ្រួសារ​មាន ប្រាក់ចំណូល​និង​ជីវភាព​កើនឡើង និង​រួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ចសង្គម​មានការ​អភិវឌ្ឍ ដូចដែល​ប្រធានបទ​នៃ ទិវា​ជាតិ​នេះ​បានលើកឡើង «TVET ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​»​។​

៥៖ គ្រប់​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​របស់​រដ្ឋ​និង​ឯកជន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា សូម​បន្ត​ជួយ ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​ការយល់ដឹង អំពី​សារៈសំខាន់​លើ​វិស័យនេះ ក្នុងចំណោម​សាធារណជន​។​

៦៖ ដោយឡែក ក្នុងឱកាស​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ លើក​ទី​៣ ក្រោម ប្រធានបទ «TVET ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​» នេះ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែក​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ ចូលរួម​សហការ ផ្សព្វផ្សាយ​ទិវា​ជាតិ​នេះ​ឱ្យបាន​ផុលផុស​ឱឡារិក​អធិកអធម​ទូទាំងប្រទេស​៕ ដោយ ៖ កូឡាប

​ខាងក្រោម​នេះ​ជា​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ​៖​

  

×