ភ្នំពេញ៖ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលដ្ឋានខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនបុរស៣នាក់ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចំពោះបទល្មើសរំលោភសេពសន្ថវៈ និងរំលោភបំពានផ្លូវភេទ ទៅលើកុមារអាយុ១២ឆ្នាំ។
អំពើរំលោភបំពាននេះ បានកើតឡើងអស់រយៈពេលជាយូរមកហើយ។ ជនល្មើសទាំង៣នាក់ ត្រូវបានបញ្ជូនទៅតុលាកាខេត្តព្រះវិហារ និងត្រូវបានផ្តន្ទាទោស ពីបទរំលោភសេពសន្ថវៈ ដែលមានទោសពី៧ ទៅ១៥ឆ្នាំ។
អង្គភាពការពារកុមារ កំពុងផ្តល់ជំនួយផ្នែកគាំទ្រ, ផ្នែកច្បាប់ និងផ្នែកសុខុមាលភាពដល់ជនរងគ្រោះ៕
ដោយ៖កូឡាប