Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ចេញ​អនុក្រឹត្យ បញ្ចប់​មុខតំណែង ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី​ដែលមាន​ឋានៈ​ស្មើ នៅ​ក្រសួង​ចំនួន​៤

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​អនុក្រឹត្យ ស្តីពី ការបញ្ចប់​មុខតំណែង ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី​ដែលមាន​ឋានៈ​ស្មើ​។​

​យោងតាម​អនុក្រឹត្យ សម្រេច បញ្ចប់​មុខតំណែង​ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី​ដែលមាន​ឋានៈ​ស្មើ អម​ថ្នាក់ដឹកនាំ និង​អម​ក្រសួង នៅ​ក្រសួងយុត្តិធម៌ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួង​ធម្មការ​និង​សាសនា និង​ក្រសួង​មុខងារសាធារណៈ ដែល​បានតែងតាំង​ដោយ​អនុក្រឹត្យ មុន​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​។

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​ទទួលខុស​ត្រូវអនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕​

ដោយ៖កូឡាប

×