Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់​សារជាថ្មី​ថា រាជរដ្ឋាភិបាល​ខិតខំ​ធ្វើយ៉ាងណា​បង្ខិត​សេវាសាធារណៈ​ឲ្យ នៅ​ជិត​ប្រជាពលរដ្ឋ​

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​ក​ម្មាធ​ការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជា​ធិ​តេ​យ្យ​នៅ​ថ្នាក់ក្រោម​ជាតិ គ​.​ជ​.​អ​.​ប មានប្រសាសន៍​បញ្ជាក់​សាជាថ្មី​ថា រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ធ្វើយ៉ាងណា​បង្ខិត​សេវាសាធារណៈ​ឲ្យ​នៅ​ជិត​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក គាត់​ងាយ ស្រួល​ក្នុងការ​ប្រើប្រាស់​សេវាសាធារណៈ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព និង​តម្លាភាព​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា «​គោលដៅ​នៃ​ការ​កំណែទម្រង់​របស់​យើង គឺ​យើង បង្ខិត​រដ្ឋបាល​ឲ្យ​ទៅជិត​នឹង​ប្រជាពលរដ្ឋ ហើយ​រដ្ឋបាល​ដែលមាន​សិទ្ធិអំណាច និង​មាន​ធនធាន ដើម្បី​ប្រជាពលរដ្ឋ​គាត់​ងាយ​សុំ​សេវាសាធារណៈ និង​ងាយស្រួល​បម្រើ​ប្រជាពលរដ្ឋ​»​។​

​សម្ដេច​ក្រឡាហោម បន្ដថា ក្នុងន័យនេះ​ទើប​រាជរដ្ឋាភិបាល​កសាង​បាន​នូវ​រដ្ឋបាល​ឯកភាព​រួមមួយ ដើម្បី បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធ​ខ្ពស់ តាមរយៈ​មន្ដ្រី​ជំនាញ​ទាំងអស់​នៅតាម​មូលដ្ឋាន​ដែល គ​.​ជ​.​អ​.​ប បានប្រគល់ និង​ផ្ទេរ​ភារកិច្ច​ដល់​ពួកគាត់​។ សម្ដេច​ក្រឡាហោម រំលឹកថា នាពេល​កន្លងមក​នៅ​សាលាស្រុក​មួយចំនួន ធនធានមនុស្ស​ដែល​យើង​មាន​ភាគច្រើន​គឺ​មានតែ​ផ្នែក​រដ្ឋបាល និង​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ដោយឡែក​វិស័យ​ដទៃទៀត មិនសូវមាន​នោះឡើយ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល សម្រេច​ផ្ទេរអំណាច​ទៅ​ឲ្យ​ស្រុក ដើម្បី​ជ្រើសរើស​មន្ដ្រី​ជំនាញ​ដែល​ខ្លួន​ត្រូវការ​។​

​សម្ដេច​ក្រឡាហោម បន្ដថា ក្នុងន័យនេះ​ទើប​រាជរដ្ឋាភិបាល​កសាង​បាន​នូវ​រដ្ឋបាល​ឯកភាព​រួមមួយ ដើម្បី បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធ​ខ្ពស់ តាមរយៈ​មន្ដ្រី​ជំនាញ​ទាំងអស់​នៅតាម​មូលដ្ឋាន​ដែល គ​.​ជ​.​អ​.​ប បានប្រគល់ និង​ផ្ទេរ​ភារកិច្ច​ដល់​ពួកគាត់​។ សម្ដេច​ក្រឡាហោម រំលឹកថា នាពេល​កន្លងមក​នៅ​សាលាស្រុក​មួយចំនួន ធនធានមនុស្ស​ដែល​យើង​មាន​ភាគច្រើន​គឺ​មានតែ​ផ្នែក​រដ្ឋបាល និង​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ដោយឡែក​វិស័យ​ដទៃទៀត មិនសូវមាន​នោះឡើយ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល សម្រេច​ផ្ទេរអំណាច​ទៅ​ឲ្យ​ស្រុក ដើម្បី​ជ្រើសរើស​មន្ដ្រី​ជំនាញ​ដែល​ខ្លួន​ត្រូវការ​៕

​ដោយ​៖​កូ​ឡាប​

×