Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ឲ្យ​ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M​បន្តធ្វើ​ការបញ្ជាទិញ និង​គាំទ្រ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M​បន្តធ្វើ​ការបញ្ជាទិញ​ពី​កម្ពុជា និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​គាំទ្រ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​ផុត​ទៅវិញ​។​

​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​តំណាង​ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M ដឹកនាំ​ដោយ​លោក ម៉ា​ត​ធ្យូ អាំ​ស្ត្រ​ង (Matthew Armstrong) នាយក​ផ្នែក​បញ្ជា​ទិញ​នៃ​ការិយាល័យ​តំណាង​ក្រុមហ៊ុន Adidas និង​លោក គ្រី​ស្តឺ ហ៊​ន អា​ហ្វ អាមីន (Christer Horn af Aminne) នាយក​ផ្នែក​ផលិតកម្ម​ទទួលបន្ទុក​ប្រទេស​កម្ពុជា និង​វៀតណាម នៃ​ក្រុមហ៊ុន H&M​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​តំណាង​ក្រុមហ៊ុន​ទាំងពីរ អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ពង្រីក​ពិពិធ​កម្ម​ទីផ្សារ តាមរយៈ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ដោយ​នាពេល​បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​កំពុងតែធ្វើការ​ចរចា និង​សិក្សា​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​មួយចំនួន​។

​ជាមួយ​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​បន្តធ្វើ​ការបញ្ជាទិញ​ពី​កម្ពុជា និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​គាំទ្រ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​ផុត​ទៅវិញ​។​

​ក្រុមហ៊ុន​ទាំងពីរ​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ជាមួយនឹង​ប្រសាសន៍​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ព្រមទាំង​ទទួល​ធ្វើការ​បន្ថែម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កែលម្អ​បរិយាកាស​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​៕

ដោយ​៖​កូ​ឡាប​

×