ព្រះសីហនុ៖ បុរស២នាក់ តែងតែធ្វើសកម្មភាពដើរទារលុយប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ នៅតំបន់ឆ្នេរអារីស្ដុន ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសទាំងពីរនាក់នេះ តែងតែបន្លំខ្លួនជាប្រជាការពារហើយធ្វើសកម្មភាព ដើរទារលុយប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរអារីស្ដុន យកដាក់ហោប៉ៅយកទៅចាយវាយយ៉ាងសប្បាយ ដែលសកម្មភាពនេះ ផ្ទុះនឹងបទបញ្ជារបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឲ្យកម្លាំងសមត្ថកិច្ចត្រូវរៀបចំសណ្ដាប់ធ្នាប់នៅតាមតំបន់ឆ្នេរ ហើយមិនអនុញ្ញាតឲ្យបុគ្គលណាដើរទារលុយពីប្រជាពលរដ្ឋនោះទេ គឺឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ មកលេងកម្សាន្ដដោយសេរី ដើម្បីទាក់ទាញភ្ញៀវទេសចរ៕
ដោយ៖កូឡាប