ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពបើកសន្និសីទថ្នាក់តំបន់តាមប្រព័ន្ធអេឡិចត្រូនិកស្ដីពី វេទិកានយោបាយក្រុមប្រឹក្សាភិបាលរដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ ដោយផ្ដោតទៅលើយន្តការដែលទាក់ទងនឹងសុខភាពអាស៊ាន និងវេទិកាផ្សេងៗដើម្បីវាស់ស្ទង់ការប្រឆាំងកូវីដ19 និងជាខ្សែបន្ទាត់ដើម្បីគ្រប់គ្រងការរីករាលដាលកូវីដ19 ។
ថ្លែងក្នុងឨកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាបានអនុវត្ត និងទំនាក់ទំនងជាមួយវិស័យសុខាភិបាល ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិដើម្បីប្រឆាំងកូវីដ19 ។ ជាក់ស្ដែង ក្រសួងអប់រំ យុវជន និងកីឡា មានគោលនយោបាយសំខាន់ៗចំនួន៣ ដើម្បីចូលរួមទប់ស្កាត់ការប្រឆាំងជំងឺកូវីដ១៩៖
១. ការឆ្លើយតបគោលនយោបាយ និងការអប់រំនៃការទប់ស្កាត់ការរាលដាលជំងឺកូវីដ19
២. ការអនុវត្តវិធីសាស្ត្រល្អៗដើម្បីគ្រប់គ្រងប្រព័ន្ធអប់រំ ក្នុងអំឡុងពេលការពារជំងឺកូវីដ19
៣. យុទ្ធសាស្ត្រ និងការណែនាំនាយកសាលា ការបើកសាលា និងការរៀនសូត្រនាពេលអនាគតក្រោយវិបត្តិកូវីដ19។
ឯកឧត្តមបានបន្តទៀតថា ការឆ្លើយតបគោលនយោបាយដ៏ត្រឹមត្រូវ យុទ្ធសាស្ដ្រ និងផែនការអាចបញ្ចៀសការខាតបង់យ៉ាងធ្ងន់ធ្ងរ និងចាប់យកឱកាសពីវិបត្ដិទៅជាឱកាសល្អ ដើម្បីទទួលបានសមភាពនិងប្រព័ន្ធអប់រំដែលមានគុណភាព។ ការឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលបានបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ19 បានអនុវត្តទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖កូឡាប