Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ម្នាក់ លួច​ស្នាក់នៅ​ដោយ​ខុសច្បាប់ គ្មាន​ថវិកា ក្នុងការ​ចំណាយ ហូបចុក និង​ស្នាក់នៅ ក្នុង​ក្រុង​សៀមរាប​

​សៀមរាប​៖ នា​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ 2020 កម្លាំង​ផ្នែក​គ្រប់គ្រង​ជនបរទេស​ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ទោ អា​រុណ រតនា អធិការរង​ទទួល​ការងារ​គ្រប់គ្រង​ជនបរទេស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយដង្គំ ចុះ​ធ្វើការ​ត្រួតពិនិត្យ នៅ​ចំណុច​ផ្លូវ​សុខ​សាន ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី​សង្កាត់​ស្វាយដង្គំ លើ​ជនបរទេស​ម្នាក់ លួច​ស្នាក់នៅ​ដោយ​ខុសច្បាប់ ក្នុង​ក្រុង​សៀមរាប​។​

​ជនបរទេស​ម្នាក់ ឈ្មោះ​ClARKE ANTHONY DAVID ភេទ​ប្រុស ជនជាតិ​អង់គ្លេស ឆ្នាំ​កំណើត​១៨ ឧសភា ឆ្នាំ​១៩៥៦ លិខិតឆ្លងដែន​លេខ​៥៤០៦២៩១៩២ ។​

​តាម​ការឆ្លើយបំភ្លឺ ជនបរទេស​ថា រូបគេ​បាន​ចូលមក រាជាណាចក្រ​កម្ពុជា តាម​ច្រកទ្វារ​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ អំឡុង​ខែ កញ្ញា ឆ្នាំ ២០១៧ គោលបំណង អ្នក​ទេសចរណ៍​។ ក្រោយពី​បន្ត​ទិដ្ឋាការ ជា​អ្នកវិនិយោគ រួចមក ខ្លួន​បានធ្វើ​ដំណើរ មក​ស្នាក់នៅ ខេត្តសៀមរាប អស់​រយៈពេល ជាង​មួយឆ្នាំ ដោយ​ពុំបាន​ប្រកប របប​អ្វី​នោះទេ បន្ទាប់មកទៀត ធ្វើដំណើរ​ទៅកាន់ ខេត្តកំពត អស់​រយៈពេល ៣​ខែ នឹង​បន្ត​ស្នាក់នៅ​ខេត្តកំពង់ចាម​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ ចុងក្រោយ ធ្វើដំណើរ​តាម​រថយន្តក្រុង​មកកាន់ ក្រុង​សៀមរាប នៅ​ថ្ងៃ​ចន្ទ​ទី ១៥ ខែមិថុនា​ឆ្នាំ ២០២០​។ ទិដ្ឋាការ បាន​ផុតកំណត់ នៅ​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ 2019​។​
​បច្ចុប្បន្ន​ជនបរទេស​រូបនេះ គ្មាន​ថវិកា ក្នុងការ​ចំណាយ ហូបចុក និង​ស្នាក់នៅ ក្នុង​ក្រុង​សៀមរាប ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាធារណជន និង​ទេសចរណ៍​ក្រុង​សៀមរាប​។​

​ក្រោយ​ការសាកសួរ​កសាង​សំណុំរឿង​ចប់ ដោយមាន​ការឯកភាព ពី​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ ជា​អធិការ យើង​បញ្ជូន​ជនបរទេស​រូបនោះ ចេញពី​អធិការដ្ឋាន​នគរបាល​ក្រុង ឲ្យ​ទៅ​ការិយាល័យ​សើ​ប​អង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចាត់ការ​តាម​នីតិវិធី​បន្ត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×