តាកែវ៖ ថ្មីៗនេះមានសកម្មភាពឈូសឆាយដីនៅតាមជើងភ្នំ នៅវត្តសូរសារ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានគណនីក្នុងហ្វេសប៊ុមួយ មានឈ្មោះថា វត្ត សូរសារ បាននិយាយថា វត្តសូរសារត្រូ បានរលាយអស់ហើយភ្នំ ត្រូវបានគេឈូសឆាយរំលោភយក ពេលទៅសួរនាំអ្នកឈូសឆាយគេថា អភិបាលស្រុកត្រាំកក់ ឲ្យគាត់ឈូសឆាយលើដីភ្នំ ដីវត្តយើងនេះ ។
ជុំវិញការចោទប្រកាន់មកលើរូបលោក កៅវគ្គសែល អភិបាលស្រុកត្រាំកក់ របស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក្រុមការងារយើងបានធ្វើការទំនាក់ទំនង សួរនាំទៅលោកអភិបាលស្រុកតាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ថា លោកមិនបានអនុញ្ញាតឲ្យគេទៅឈូសឆាយលើដីភ្នំទេ ព្រោះដីគេមានកម្មសិទ្ធិ ហើយលោកបានចាត់ឲ្យសមត្ថកិច្ចចុះទៅធ្វើការបំភ្លឺ ជាមួយនិងព្រះសង្ឃ ដែលបានផុសចោទប្រកាន់លោកថា បានអនុញ្ញាតឲ្យគេមកឈូសឆាយដីភ្នំនេះហើយ ។
បើទោះបីជាមានការបំភ្លឺលោកអភិបាលស្រុកយ៉ាងណាថា មិនបានអនុញ្ញាតក៏ដោយ តែម្ចាស់គណនីខាងលើបានសរសេរថា ម្ចាស់អាបុលជាអ្នកនិយាយថា អភិបាលស្រុកត្រាំកក់ ជាអ្នកឲ្យគាត់មកឈូសឆាយលើដីនេះ ចំពោះបញ្ហានេះនឹងទៅជាយ៉ាងណា រងចាំអាជ្ញាធរពិនិត្យឲ្យបានច្បាស់ទៅលើបញ្ហាខាងលើ ៕
ដោយ៖តាកែវ