Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការដ្ឋាន​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ព្រឹក​ថ្ងៃស្អែក​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការដ្ឋាន​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅក្នុង ស្រុក​កណ្តាលស្ទឹង ស្រុក​ស្អាង​ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ​។​

​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថាបនា​លើដី​ទំហំ ប្រមាណ ២ ៦០០ ហិកតា មាន​បណ្តោយ ប្រមាណ ៦ គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ ៤ គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក កណ្តាលស្ទឹង និង​ស្រុក​ស្អាង ខេត្តកណ្តាល និង​ក្នុងភូមិ​សាស្ត្រ​ស្រុក បាទី ខេត្តតាកែវ​។​

​អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) ដែល​ទទួលបាន​សិទ្ធិ​សាងសង់​ប្រ​លាន​យន្តហោះ​ភ្នំពេញ​ថ្មី ធ្លាប់បាន​បញ្ជាក់​ជុំវិញ​ដំណើការ នៃ​ការសាងសង់​ព្រលាន​យានដ្ឋាន អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​ថា អាច​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២៣​ខាងមុខនេះ​។​

​ព្រលានយន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​១៥០០​លាន​ដុល្លារ​។​
​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រលានយន្តហោះ​ធំ ដែល​អាច​នឹង​ស្រូបយក និង​ទទួលបាន​ការហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែល​អាច​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចត​បាន​។

​ក្រុមហ៊ុន​វិនិយោគ​មាន​មហិច្ឆតា អភិវឌ្ឍន៍​ជា​ព្រលានយន្តហោះ​ថ្មី​នេះ​ឲ្យ​ធំ និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី​៕

ដោយ​៖​កូ​ឡាប​

 

×