កំពង់ស្ពឺ៖ អាសូរណាស់! កំពុងបរទេះមកផ្ទះត្រូវបានរន្ទះបាញ់ស្លាប់ មនុស្សម្នាក់ រួមជាមួយនឹងសត្វគោ៤ក្បាលកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ១៧និង៣០នាទីល្ងាច នៅចំណុចខាងត្បូង ភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ។
ជនរងគ្រោះមានឈ្មោះ មាស ជ្រុន ភេទប្រុស អាយុ៦៨ឆ្នាំ និងងាប់គោចំនួន៤ក្បាល ខណៈពេលកំពង់បរទេះគោមកពីស្រែត្រឡប់ ទៅផ្ទះវិញ។
សូមរំលឹកជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេអ្នកធ្វើស្រែចំការ ចូរមានការប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីសុវត្ថិភាពប្រសិនបើមានផ្គររន្ទះកើតឡើងនៅតំបន់លោកអ្នកកំពុងតាំងនៅ ។នៅរដូវវស្សានេះ ដែលមានភ្លៀងធ្លាក់លាយឡំនឹងផ្គរន្ទះ ដែលបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតទាំងមនុស្ស សត្វ សម្ភារ ស្ទើរគ្រប់ទីកន្លែង ៕ ដោយ៖កូឡាប