Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ម្នាក់​ថ្មី​ទៀត លើ​បុរស​មាន​អាយុ​៦៦​ឆ្នាំ មកពី​សហរដ្ឋអាមេរិក​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ មួយ​នាក់​ថ្មី​ទៀត លើ​បុរស​ជនជាតិខ្មែរ សញ្ជាតិ​អាមេរិក ធ្វើដំណើរ​ពី​អាមេរិក​ត្រឡប់មក​កម្ពុជា​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បណ្តាញ​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន បញ្ជាក់ថា បុរស​ខ្មែរ មាន​សញ្ជាតិ​អាមេរិកកាំង​នេះ មាន​អាយុ​៦៦​ឆ្នាំ រស់នៅ​សហរដ្ឋអាមេរិក មាន​អាសយដ្ឋាន​ស្នាក់ នៅ​ភូមិ​ដំណាក់​ប្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០ ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ បច្ចុប្បន្ន ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​រួចហើយ​។​

​ក្រសួង​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ជើងហោះហើរ​ដែល​រកឃើញ​បុរស​ជនជាតិខ្មែរ​មាន​ជំងឺ​កូ​វីដ​១៩​នេះ មាន​អ្នកដំណើរ​សរុប​ចំនួន ១១២​នាក់ (​ស្ត្រី ៤១​នាក់ និង​បុរស ៧១​នាក់​) ហើយ​ក្នុង​ចំនួន​នេះ​មាន​ជនជាតិខ្មែរ​ចំនួន​៨៩​នាក់ (​ស្រី ៣៥​នាក់​) និង​ជនបរទេស​ចំនួន​២៣​នាក់ (​ស្រី ៦​នាក់​)​។ អ្នកដំណើរ​ដែលមាន​ល​ទ្ធ​ផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩​នោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជម្ពូ​វ័ន​១ (​សម្រាប់​អ្នក​ដែល​មិនមាន​លទ្ធភាព​បង់ថ្លៃ​សណ្ឋាគារ​) និង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ (​សម្រាប់​អ្នក​ដែល​ជ្រើស​រើសយក​ការបង់ថ្លៃ​សណ្ឋាគារ​) ដើម្បី តាមដាន​សុខភាព​បន្តស​ទៀត​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ អ្នកមាន​វីរុស​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​ទាំងអស់​នៅ​ទូទាំងប្រទេស សរុប​ចំនួន ១៣០​នាក់ (​ស្ត្រី ៣៩​នាក់ និង​បុរស ៩១​នាក់​)​។ ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​១២៧​នាក់ (​ស្មើនឹង ៩៧.៦៩% ធៀប នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់​) នៅក្នុង​ចំនួន​នេះ​មាន​ស្រី ៣៩​នាក់ និង​បុរស​៨៨​នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មាន​ចំនួន​០៣​នាក់ ក្នុងនោះ​មាន​បុរស​ជនជាតិខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​, បុរស​ជនជាតិខ្មែរ វិលត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី និង​បុរស​ខ្មែរ មាន​សញ្ជាតិ​អាមេរិកកាំង ដែល​បានធ្វើ​ដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក​៕

ដោយ​៖​កូ​ឡាប​

×